ក្មេង​ស្រី​តូចៗ មិន​ទាន់​គ្រប់​អាយុ ត្រូវ​ឪពុក​ម្ដាយ​បញ្ជូន​ទៅ​ក្រៅ​ប្រទេស និង​បង្ខំ​ឲ្យ​រៀប​ការ

ក្មេង​តូចៗ​អាយុ​ប្រមាណ​ជា​ខ្ទង់ ៩​ឆ្នាំ ទៅ ជាង​១០​ឆ្នាំ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ឆ្លើយ​សារភាព​ប្រាប់​គ្រូ និង​នាយក​សាលា​ថា ឪពុក​ម្ដាយ​របស់​ពួក​គេ កំពុង​តែ​បញ្ជូន​ពួក​គេ​ទៅ​ក្រៅ​ប្រទេស ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​របស់​សាលា ដើម្បី​រៀបការ​ជា​មួយ​ដៃ​គូ ដែល​មាន​វ័យ​ចំណាស់​ជាង​ខ្លាំង។

 

ក្មេង​ស្រី​តូចៗ មិន​ទាន់​គ្រប់​អាយុ ត្រូវ​ឪពុក​ម្ដាយ​បញ្ជូន​ទៅ​ក្រៅ​ប្រទេស និង​បង្ខំ​ឲ្យ​រៀប​ការ

 

យ៉ាង​ហោច​ណាស់ មាន ៧៣​ករណី ត្រូវ​បាន​រាយការណ៍​តាម​រយៈ​ខ្សែ​ទូរសព្ទ​ជំនួយ របស់​សេវាកម្ម​គ្រួសារ និង​សហគមន៍​របស់​ប្រទេស​អូស្ត្រាលី (Australia’s Family and Community Services) ក្នុង​រយៈ​ពេល​២​ឆ្នាំ​មក​នេះ ដោយ​ក្មេង​តូចៗ​ទាំង​នោះ ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ ទាំង​វ័យ​ក្មេង ជា​ពិសេស​គឺ​ក្មេង​ស្រី​អាយុ​ចន្លោះ​ពី ១៤ ទៅ ១៦ឆ្នាំ មាន​ជាប់​ពាក់​ព័ន្ធ​ញឹក​ញាប់​បំផុត។

 

ជា​មួយ​គ្នា​នេះ​ដែរ ករណី​ភាគ​ច្រើន​ដែល​បាន​រាយការណ៍​ត ដោយ​អ្នក​ផ្តល់​ប្រឹក្សា និង​បុគ្គលិក​សាលា​ផ្សេង​ទៀត តាម​រយៈ​ខ្សែ​ទូរសព្វ​ជំនួយ សម្រាប់​ការពារ​កុមារ​របស់​រដ្ឋាភិបាល គឺ​មាន​ពាក់ព័ន្ធ​ករណី​បញ្ជូន​ក្មេងៗ​ទាំង​នោះ ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន លីបង់ និង ប៉ាគីស្ថាន។

 

មន្រ្តី​សេវាកម្ម​គ្រួសារ និង​សហគមន៍ លោក Brad Hazzard កំពុង​ជំរុញ​ឲ្យ​មេដឹកនាំ​នៃ​សាសនា ក៏​ដូច​ជា​ប្រទេស​ទាំង​នោះ ទទួល​ស្គាល់​ថា មង្គលការ​ដែល​ត្រូវ​គេ​បង្ខិត​បង្ខំ គឺ​មិន​អាច​ទទួល​យក​បាន​ទាំង​ស្រុង​តែ​ម្តង។ «ពួក​គេ​គួរ​តែ​និយាយ​ទៅ​កាន់​សហគមន៍​របស់​ពួក​គេ ហើយ​ត្រូវ​ប្រាកដ​ថា​ពួក​គេ​បាន​យល់​ថា វា​មិន​អាច​ទទួល​យក​បាន​ទាំង​ស្រុង និង​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ»។ នេះ​បើ​តាម​សម្តី លោក Brad ប្រាប់​ទៅ​កាន់​សារព័ត៌មាន The Daily Telegraph៕

 

ក្មេង​ស្រី​តូចៗ មិន​ទាន់​គ្រប់​អាយុ ត្រូវ​ឪពុក​ម្ដាយ​បញ្ជូន​ទៅ​ក្រៅ​ប្រទេស និង​បង្ខំ​ឲ្យ​រៀប​ការ

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail