ទស្សនា​រមណីយដ្ឋាន​ស្រាត​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​នៅ​ថៃ

ប្ដី​ប្រពន្ធ​ជនជាតិ​​ដាណឺម៉ាក​​មួយ​គូ ​បាន​បង្កើត​​រមណីយដ្ឋាន​​អាក្រាត​កាយ​គួរ​ឲ្យ​​ចាប់​អារម្មណ៍​ជា​ច្រើន​​​​កន្លែង​​នៅ​លើ​ទឹក​ដី​ថៃ​​​ ដោយ​ទទួល​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​​បណ្ដា​អ្នក​ទេសចរ​បរទេស​។​ ពួក​គេ​ដឹង​ថា​​ វប្បធម៌​​ប្រពៃណី​ប្រជាជន​អាស៊ី​​​គឺ​មាន​ការ​អភិរក្ស ឬ​មាន​​ភាព​​អៀន​ខ្មាស​ច្រើន​​ ធៀប​នឹង​​ប្រជាជន​ទ្វីប​អឺរ៉ុប និង​អាមេរិក។

ទស្សនា​រមណីយដ្ឋាន​ស្រាត​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​នៅ​ថៃ

ប៉ុន្តែ​​​​​ពួក​គេ​សម្រេច​​ចិត្ត​​សង់​​កន្លែង​លំហែ​អាក្រាត​​បែប​នេះ​ ដោយសារ​​ជនជាតិ​​មួយ​​​ក្រុម​តូច​​ត្រូវ​ការ​វា​។ លោក Moller ជា​ប្ដី​​​ដែល​បាន​​មក​ដល់​​ប្រទេស​ថៃ​ដំបូង​​ក្នុង​​ឆ្នាំ​១៩៨៨ ក្នុង​នាម​ជា​​អ្នក​​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​​កាសែត​ជា​ភាសា​ដាណឺម៉ាក​មួយ បាន​ចាត់​ទុក​​រមណីយដ្ឋាន​​របស់​​គាត់​​ដូច​ជា​ឋានសួគ៌​​​សម្រាប់​​​​​អ្នក​ទេសចរ​ចូល​ចិត្ត​អាក្រាត​កាយ​​​ជុំវិញ​ពិភពលោក។

លោក​​បាន​​​ពន្យល់​ថា “​​ភ្ញៀវ​​ភាគ​ច្រើន​​របស់​យើង​​មក​ពី​ប្រទេស​ឥណ្ឌា និង​​អូស្ត្រាលី។​ តែ​យើង​​ក៏​មាន​ភ្ញៀវ​​មក​ពី​ហុងកុង​ ហ្វីលីពីន ​ភូមា ថៃ សិង្ហបុរី និង​​កោះ​តៃវ៉ាន់​ដែរ។​ ពួក​គេ​ជា​ច្រើន​​មក​លេង​ជា​គូ​ៗ​ប្ដី​ប្រពន្ធ តែ​​ក៏​មាន​​អ្នក​នៅ​លីវ​ចូល​ដែរ”។

លោក​​ Moller បាន​បង្កើត​​​សណ្ឋាគារ​​ស្រាត​​ដំបូង​​របស់​លោក​​ឈ្មោះ​ថា​ Chan Resort នៅ​ទីក្រុង​ផាត់តាយ៉ា ក្នុង​ឆ្នាំ​ ២០០៩ ដោយ​បាន​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​អនុញ្ញាត​ឲ្យ​​រួមភេទ​​នៅ​តាម​ទី​សាធារណៈ​ឡើយ។

ដោយ​មើល​ឃើញ​ថា​ថៃ​​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​​ដ៏​ពេញ​​និយម​​​​យ៉ាង​ឆាប់​រហ័ស​​សម្រាប់​អ្នក​លំហែ​បែប​​ធម្មជាតិ​ លោក​​បាន​បង្កើត​រមណីយដ្ឋាន​អាក្រាត​កាយ​ចំនួន​​ ៤​កន្លែង​ហើយ​គឺ​នៅ​ក្រុង​បាងកក ឈាងម៉ៃ ផាតាយ៉ា និង​ភូកេត៕

ចុចអាន៖ ទស្សនា​ព្រៃ​ឫស្សី​ Sagano ល្បី​​ឈ្មោះ​​នៅ​ជប៉ុន​​ ចង់​ទៅលេង​អត់​?

ចុចអាន៖ ទស្សនា​​​សួន​​កម្សាន្ត​​ Suoi Tien ​ដ៏​ល្បី​នៅ​វៀតណាម​ ​

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Next Shark​