​របៀប​កក់សក់​ឲ្យ​កូន​មិន​ផ្តាសាយ​

​របៀប​កក់សក់​ឲ្យ​កូន​មិន​ផ្តាសាយ​

​នៅពេល​ដែល​អ្នក​ងូតទឹក ឬ​កក់សក់​ឲ្យ​កូនរួច ហើយ​មិន​ប្រយ័ត្ន នោះ​កូន​នឹង​ងាយ​មាន​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់​។ ដូចនេះ​តើ​ក្រោយពេល​ដែល​កក់សក់​ឲ្យ​កូនរួច គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​មិន​មាន​អាការៈ​ផ្តាសាយទៅ​?

  1. ដំបូង​អ្នក​ត្រូវ​តែ​ត្រៀម​កន្សែង​ដែល​វែង​មួយ​។​
  2. ​បន្ទាប់​មក​អ្នក​អាច​បត់​ពីក្រោម​ឡើង​លើ​ចំនួន​មួយ​ផ្នត់​។​
  3. ​បន្ទាប់មក​ទៀត​អ្នក​ត្រូវ​បត់​ត្រួត​ពីលើ​មួយ​ជាន់​ទៀត​។​
  4. ​ក្រោយពេល​ដែល​បត់​បាន​ពីរ​ជាន់​រួច អ្នក​អាច​មូល​ទាំងសងខាង​ចូលគ្នា ដោយ​តម្រូវ​ឲ្យ​ត្រូវ​ក្បាល​កូន​។​
  5. ​ចុងក្រោយ​អ្នក​អាច​បើក​ផ្នែក​កណ្តាល រួច​ក្រប​លើ​ក្បាល​កូន ហើយ​ប្រមូល​សក់​ចូល​គ្នា​ជា​ការ​ស្រេច នោះ​អ្នក​នឹង​មិន​ចាំបាច់​ភ័យ​ថា​ក្បាល​កូន​ត្រូវ​ខ្យល់​ដែល​អាច​ធ្វើឲ្យ​ផ្តាសាយ​នោះទេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ babytree.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។