ស្វាមី​គួរ​មាន​កាតព្វកិច្ច​អ្វី​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​?

ស្វាមី​គួរ​មាន​កាតព្វកិច្ច​អ្វី​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ ស្វាមី​គ្រប់រូប​គួរតែ​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន​ដូចខាងក្រោម ៖

  1. ​នៅពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ អ្នក​គួរតែ​ចងចាំ​គ្រប់ពេលវេលា​ថា​ប្រពន្ធ​អ្នក​កំពុងតែ​ពរ​ជីវិត​មួយទៀត​ក្នុង​ពោះ ដូចនេះ​អ្នក​គួរតែ​ចេះ​ថ្នាក់​ថ្នម និង​យល់ចិត្ត​ប្រពន្ធ​គ្រប់ពេល មិនគួរ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​គេ​ឡើយ​។​
  2. ម្យ៉ាងទៀត​អ្នក​គួរតែ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ប្រពន្ធ ដោយ​ឲ្យគេ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ ហើយ​ញ៉ាំ​ឲ្យបាន​គ្រប់ ទើប​មិន​ខ្វះ​សារធាតុចិញ្ចឹម​ដែល​អាច​ធ្វើឲ្យ​កូនលូតលាស់​បានល្អ​។​
  3. ​ជាងនេះទៅទៀត​អ្នក​គួរតែ​មើលសៀវភៅ​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​ឲ្យបាន​ច្រើន ទើប​អ្នក​អាច​ជួយ​ប្រពន្ធ​បាន​។​
  4. ​ក្រោយពេល​ដែល​ប្រពន្ធ​សម្រាលកូន​រួច អ្នក​គួរតែ​រៀបចំ​បន្ទប់​ឲ្យមាន​អនាម័យ និង​ផាសុខភាព​ដើម្បី​ឲ្យ​ប្រពន្ធ និង​កូន​អាច​រស់នៅ​ក្នុង​បរិស្ថាន​ដែល​ល្អ​មួយ​។​
  5. ​អ្នក​ក៏​ត្រូវតែ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ការ​មើលថែទាំ​កូន​ជាមួយ​ប្រពន្ធ​ដែរ ដើម្បី​អាច​ដឹង​ពី​របៀប​មើលថែ​ជាមួយគ្នា​។​
  6. ​នៅពេល​ដែល​ប្រពន្ធ​ទើបតែ​សម្រាល​ហើយ​គេ​នឹង​អាច​នឿយហត់​ជាខ្លាំង​។ ដូចនេះ​ភារកិច្ច​ក្នុងការ​មើលថែទាំ​កូន គួរតែ​ស្ថិត​លើ​ខ្លួន​ប្តី​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ babytree.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។