កុំចេះតែហ៊ាន! អ្នកកំដរស្រីម្នាក់ ត្រូវក្រុមប្រុសៗបង្ខំឲ្យផឹកស្រា ក្នុងពិធីមង្គលការ រហូតដល់ស្លាប់ (មានវីដេអូ)

ចិន៖  នារីម្នាក់បានស្លាប់ក្នុងពិធីមង្គលការ ដោយសារតែ ត្រូវបានគេបង្ខំឲ្យផឹកស្រាខ្លាំងពេក រហូតដល់ស្ទះខ្យល់ដកដង្ហើម។

យោងតាមប្រភពបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ Yang អាយុ២៨ឆ្នាំ បានធ្វើជាអ្នកកំដរស្រីឲ្យកូនកម្លោះកូនក្រមុំ នៅក្នុងពិធីមង្គលការមួយ ហើយត្រូវបានក្រុមប្រុសៗដែលជាភ្ញៀវ បង្ខំឲ្យផឹកស្រារហូតដល់ស្ទះខ្យល់ស្លាប់តែម្តង។

យោងតាមរយៈវីដេអូឃ្លីប គេឃើញនារីរងគ្រោះងើយផឹកស្រាមួយកែវធំដាច់ រហូតដល់ទន់ជើងដួលតែម្តង។

នារីរងគ្រោះ ត្រូវបានប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា នាងត្រូវគេបង្ខំឲ្យផឹកស្រាខ្លាំងមួយប្រភេទ មានកម្រិតជាតិអាល់កុលខ្ពស់ទើបបណ្តាលឲ្យធ្វើទុក្ខ ក្អួតមិនចេញ រហូតដល់សន្លប់បាត់បង់ស្មារតី ហើយត្រូវបានគេគ្រាចេញ និងបញ្ជូនទៅមន្ទីរពេទ្យ។

៤០នាទីក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ  នាងត្រូវបានគ្រូពេទ្យប្រាប់ថា  ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារពុលស្រា ស្ទះចរន្តដកដង្ហើម។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យមួយកន្លែងប្រចាំទីក្រុង Wenchang នៃខេត្តហាយណាន ប្រទេសចិន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុំចេះតែហ៊ាន! អ្នកកំដរស្រីម្នាក់ ត្រូវក្រុមប្រុសៗបង្ខំឲ្យផឹកស្រា ក្នុងពិធីមង្គលការ រហូតដល់ស្លាប់ (មានវីដេអូ)

កុំចេះតែហ៊ាន! អ្នកកំដរស្រីម្នាក់ ត្រូវក្រុមប្រុសៗបង្ខំឲ្យផឹកស្រា ក្នុងពិធីមង្គលការ រហូតដល់ស្លាប់ (មានវីដេអូ)

កុំចេះតែហ៊ាន! អ្នកកំដរស្រីម្នាក់ ត្រូវក្រុមប្រុសៗបង្ខំឲ្យផឹកស្រា ក្នុងពិធីមង្គលការ រហូតដល់ស្លាប់ (មានវីដេអូ)

កុំចេះតែហ៊ាន! អ្នកកំដរស្រីម្នាក់ ត្រូវក្រុមប្រុសៗបង្ខំឲ្យផឹកស្រា ក្នុងពិធីមង្គលការ រហូតដល់ស្លាប់ (មានវីដេអូ)

កុំចេះតែហ៊ាន! អ្នកកំដរស្រីម្នាក់ ត្រូវក្រុមប្រុសៗបង្ខំឲ្យផឹកស្រា ក្នុងពិធីមង្គលការ រហូតដល់ស្លាប់ (មានវីដេអូ)

  • កុំចេះតែហ៊ាន! អ្នកកំដរស្រីម្នាក់ ត្រូវក្រុមប្រុសៗបង្ខំឲ្យផឹកស្រា ក្នុងពិធីមង្គលការ រហូតដល់ស្លាប់ (មានវីដេអូ)已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:ប្លែកៗ