ញាក់សាច់! កូនប្រុសមហាសេដ្ឋីចិន ទិញទូរស័ព្ទ iPhone 7 ឲ្យឆ្កែជាទីស្រលាញ់របស់ខ្លួន តម្លៃរាប់ពាន់ដុល្លារ

ចិន៖ កូនប្រុសមហាសេដ្ឋីនៅចិន ដែលនិយមចាយលុយមិនសំចៃដៃ ចូលក្លឹប ខារ៉ាអូខេ ម្តងៗចំណាយអស់ប្រាក់ រាប់ម៉ឺនរាប់សែនដុល្លារ ខណៈថ្មីៗនេះកាន់តែធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានចំណាយលុយអស់មិនស្ទើរ ទិញទូរស័ព្ទ iPhone 7 ៨គ្រឿង ឲ្យសត្វឆ្កែជាទីស្រលាញ់របស់ខ្លួន ដេកអោបលេងធ្វើរំភើយ។

CoCo អាចចាត់ទុកថាជា ឆ្កែដែលមានសំណាង ជាងគេបំផុតក្នុងពិភពលោក ដែលបានមករស់នៅជាមួយនឹងលោក Wang Sicong គឺកូនប្រុសតែម្នាក់គត់ របស់មហាសេដ្ឋីចិនមួយរូបគឺលោក Wang Jianlin ដែលមានទ្រព្យរហូតដល់ទៅ ៣០ពាន់លាន ដុល្លារអាមេរិក ហើយថែមទាំងទទួលបានការស្រលាញ់ បីប៉មថ្នាក់ថ្នម យ៉ាងយកចិត្តទុកដាក់ថែមទៀតផង។

ជាក់ស្តែង ថ្មីៗនេះរូបភាពរបស់ឆ្កែដ៏មានសំណាង CoCo នេះ ត្រូវបានបង្ហោះចែកចាយព្រោងព្រាត លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញឲ្យឃើញទូរស័ព្ទដៃស៊េរីទំនើប iPhone 7 ដាក់តម្រៀបគរៗលើគ្នាចំនួន៨ប្រអប់ ហើយគេជឿជាក់ថាក្នុងទូរស័ព្ទ iPhone 7 មួយមានតម្លៃប្រមាណជាង ១ពាន់ដុល្លារផងដែរ។

តាមរយៈរូបភាពមួយចំនួន ត្រូវបានគេជឿជាក់ថា បង្ហោះដោយលោក Wang Sicong ដែលជាម្ចាស់ឆ្កែនេះតែម្តង ចូលទៅក្នុងគណនីសង្គម Weibo របស់លោក ដែលមានអ្នកចំនួនអ្នក Follow លើគណនី រហូតដល់ទៅជាង ១,៩លាននាក់ឯណោះ កាលពីរសៀលថ្ងៃទី១៦ កញ្ញា កន្លងទៅ ពោលគឺថ្ងៃដែលទូរស័ព្ទ iPhone 7  ចេញលក់នៅលើទីផ្សារ ក្នុងស្រុកចិននៅថ្ងៃដំបូងមកម៉្លេះ។ ក្នុងនោះគេឃើញមានចំនួនអ្នកបញ្ចេញមតិ និងចែករំលែកបន្តរាប់ពាន់នាក់ ហើយថែមទាំងល្បីដល់សារព័ត៌មានក្នុងស្រុកជាច្រើន ធ្វើការចុះផ្សាយថែមទៀតផង។

អ្នកនិយមលេងបណ្តាញសង្គមជាច្រើន និយាយថា ឆ្កែនេះពិតជាគួរឲ្យស្រលាញ់មែន។ អ្នកផ្សេងទៀតលើកឡើង ដោយសង្ឃឹមថាកំពូលកូនប្រុសមហាសេដ្ឋី (លោក Wang Sicong) រូបនេះ នឹងចែក iPhone 7 ម្នាក់មួយៗផងដែរ ខណៈអ្នកខ្លះទៀតថា «សូម្បីតែឆ្កែក៏មានជីវិតរស់នៅ យ៉ាងសុខស្រួលជាងខ្ញុំដែរ» ។

គួរឲ្យដឹងដែរថា សម្រាប់ទូរស័ព្ទ iPhone 7 លក់ក្នុងប្រទេសចិន មានតម្លៃ ៦,៩៨៨យ័ន (ប្រហែលជា ១,០៤៧ដុល្លារអាមេរិក) ខណៈ iPhone 7 Plus មានតម្លៃ ៧,៩៨៨យ័ន (ប្រហែលជា ១,១៩៧ដុល្លារអាមេរិក) ។

ទន្ទឹមនឹងផងដែរ បើក្រឡេកទៅមើលកាលពីអំឡុងឆ្នាំ២០១៥ កន្លងទៅ កូនឆ្កែមួយក្បាលនេះ ក៏ធ្លាប់ត្រូវបានម្ចាស់របស់វា ទិញនាឡិកាដៃ Apple Watch  ឲ្យពាក់រហូតដល់ទៅ ២គ្រឿងផងដែរ ដែលមានតម្លៃ ៨០០ផោន (ប្រហែលជា ១,០៤៣ដុល្លារអាមេរិក) និងថែមទាំងការរៀបចំ នូវពិធីផ្សេងៗជាច្រើន រួមមានទាំងអំណោយជាច្រើនផ្សេងទៀត សម្រាប់វាផងដែរ ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា  ត្រូវបានគេស្គាល់ថា គឺជាកូនប្រុសតែម្នាក់គត់ របស់មហាសេដ្ឋីដែលទើបនឹងជាប់ឈ្មោះ ជាអ្នកមានបំផុតប្រចាំ ប្រទេសចិន គឺលោក Wang Jianlin បានធ្វើឲ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន បន្ទាប់ពីមានការបង្ហោះរូបភាពលើបណ្តាញសង្គម នៃវិក័យប័ត្រទូទាត់លើថ្លៃចំណាយដល់ទៅ ៣ម៉ឺនដុល្លារ របស់បុរសវ័យក្មេងរូបនេះ។

ការចាយប្រាក់ដ៏ច្រើន របស់ Wang Sicong បែបនេះ គឺនៅក្នុងអំឡុងយប់នៃពិធីបុណ្យ Halloween ដោយក្នុងនោះរូបគេ បានចូលទៅកំសាន្ត នៅឯក្លឹបដ៏ល្បីឈ្មោះមួយកន្លែងក្នុងទីក្រុងប៉េកាំង និងបានជួលទីតាំង VIP សម្រាប់រូបគេ និងក្រុមមិត្តភក្តិ ដើម្បីលេងកំសាន្ត ព្រមទាំងមានការកុម្ម៉ង់នូវម្ហូប និងភេសជ្ជៈថ្លៃៗជាច្រើន ដែលនាំឲ្យការទូទាត់ សរុបមានការកើនឡើង ដល់ទៅ៣ម៉ឺនដុល្លារបែបនោះ។

តែយ៉ាងណាមិញ ចំនួនទឹកប្រាក់ប៉ុណ្ណឹង ប្រហែលជាមិនអាចធ្វើឲ្យ Sicong ភ្ញាក់ផ្អើលអ្វីនោះឡើយ ក៏ព្រោះតែឪពុករបស់គេ គឺលោក Wang Jianlin មានទ្រព្យសម្បត្តិសរុប ដល់ទៅ ៣៤.៤ពាន់លានដុល្លារឯណោះ។

គូសបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះឡើយដែល Wang Sicong ធ្វើឲ្យមានការ ភ្ញាក់ផ្អើលជុំវិញ រឿងរ៉ាវចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ក្នុងនោះគេនៅចាំបានថា បុរសម្នាក់នេះ ធ្លាប់បង្ហោះរូបថត នៅលើបណ្តាញសង្គម អំពីរូបភាព ឆ្កែរបស់គេ មានពាក់នាឡិកាដៃ Apple Watch ដល់ទៅ២ ព្រមទាំងធ្លាប់បាន ជួលផ្តាច់នូវតំបន់រមណីយដ្ឋាន Sanya ទាំងមូល និងបានអញ្ជើញក្រុមចម្រៀងស្រី T-ara មកសម្តែងដើម្បី ប្រារព្ធពិធី ខួបកំណើតរបស់គេទៀតផង ដែលនេះសុទ្ធសឹង ជាការចំណាយប្រាក់​ ដ៏ច្រើនសន្ធឹកសន្ធាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិក័យប័ត្រទូទាត់ អស់២សែនយ័ន ស្មើ់នឹងប្រមាណ ៣ម៉ឺនដុល្លារ របស់ Wang Sicong