ឈ្លោះគ្នាតាម Facebook មិនអស់ចិត្ត ណាត់ប្រយុទ្ធគ្នាខាងក្រៅម្តង

6 Videos


ពិតជាខ្លាំងមែន ក្មេងប្រុសស្រី ២ ក្រុម មានគ្នាជាង ២០ នាក់ បានឈ្លោះគ្នាតាមបណ្តាញសង្គម Facebook បែកផ្សែង នៅតែមិនអស់ចិត្ត ក៏បានណាត់គ្នាមកឈ្លោះគ្នានៅខាងក្រៅទៀត ដែលបង្កឲ្យមានកាភ្ញាក់ផ្អើលដល់សាធារណជន និង សមត្ថកិច្ច ។

ឈ្លោះគ្នាតាម Facebook មិនអស់ចិត្ត ណាត់ប្រយុទ្ធគ្នាខាងក្រៅម្តង

ដោយខ្លាចរឿនេះក្លាយជារឿងធំ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្ក្រាបនិងបាននាំខ្លួនមកសាកសួរ និង អប់រំនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦ ក្រោយពីពួកគេវាយតប់គ្នាបង្កជាអំពើហិង្សា នៅលើសួនច្បារសាធារណៈជាប់របងមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរួចមក ។

ឈ្លោះគ្នាតាម Facebook មិនអស់ចិត្ត ណាត់ប្រយុទ្ធគ្នាខាងក្រៅម្តង

ក្នុងការសាកសួរនោះ ក្រុមក្មេង២ក្រុមនេះ បានអោយដឹងថា ពួកគេមានឈ្មោះថា ក្រុម ( Bee Ma និង BGR ) ផ្តើមចេញពីជម្លោះនៅក្នុងប្រព័ន្ឋទំនាក់ទំនងសង្គម Face book ដោយមិនអស់ចិត្តពួកគេបានណាត់គ្នាខាងក្រៅមកសាកកម្លាំងគ្នាតែម្តង ។

ឈ្លោះគ្នាតាម Facebook មិនអស់ចិត្ត ណាត់ប្រយុទ្ធគ្នាខាងក្រៅម្តង

សមត្ថកិច្ចបាននិយាយថា ជម្លោះបង្កហិង្សានេះបានកើតមានចំនួន ២ លើក ក្នុងថ្ងៃតែមួយ ដែលលើកទី ១ បង្កនៅចំណុចសង្កាត់ចំការសំរោង ពីវេលាម៉ោង ១១ ថ្ងៃត្រង់ថ្ងៃដដែលនោះ តែជម្លោះនេះមិនទាន់ដឹងឈ្នះចាញ់ ក៏ណាត់ជួបគ្នាម្តងទៀត នៅចំណុចសួនច្បារសាធារណៈ ជាប់របងមន្ទីរទេសចរណ៍ខេត្ត ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ៕

សុថាត់