ប្តី​ទី​១​«មាន​ស្រី»«យកប្តី​ទី​២​រងកម្ម​» បេះដូង​ប្រេះ​ស្រាំ​ ខាំបៀម​ដោយ ​ទុក្ខ​

ប្តី​ទី​១​«មាន​ស្រី»«យកប្តី​ទី​២​រងកម្ម​» បេះដូង​ប្រេះ​ស្រាំ​ ខាំបៀម​ដោយ ​ទុក្ខ​

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៩ កញ្ញា២០១៦ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ដោយមានគ្រួសារផ្ទុះជម្លោះ ប្តីឈ្មោះ អាន ហេង អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ រីឯប្រពន្ធឈ្មោះ ម៉ែន អូន អាយុ៣៧ឆ្នាំ កម្មកររោងចក្រ ហាត ឌីស្ក នៅក្រុងប៉ោយប៉ែត ។

បុរសជាប្តីគេឃើញរបួសកែងដៃស្តាំ ហើយអះអាងថាជាស្នាដៃប្រពន្ធគប់និងដុំឥដ្ឋ ។ ចំណែងនាងជាប្រពន្ធរងរបួសជើងទាំងសងខាង និងស្មាខាងស្តាំ អះអាងថា ដោយសារស្នាដៃបុរសជាប្តីគប់និងកៅអី និងខាំ ពេលប្រតាយប្រតប់គ្នា ។

ប្តីនិយាយថា ដំបូងខ្លួនមកពីធ្វើការ ហៅប្រពន្ធដួសបាយឲ្យញ៉ាំ នាងមិនត្រឹមតែមិនដួសឲ្យទេ ហើយហៅថែមទាំងចូលដេកទៀត គឺនាងរវល់វក់លេងទូរស័ព្ទ ខ្លួនក៏បិទទ្វារតែម្តង ។ បុរសរូបនោះបន្តថា ដោយសារនាងរំខានដំណេកគាស់ទ្វារមិនឈប់ ក៏បើកទ្វាររុញនាងមិនឲ្យចូលផ្ទះ ស្រាប់តែផ្ទុះជាជម្លោះដោយនាងទាញដុំឥដ្ឋគប់ខ្លួនឲ្យរបួស ទើបទ្រាំមិនបានទះមួយកំភ្លៀងទៅ ។
ក្នុងជម្លោះនាងជាប្រពន្ធបានលោកធាក់ខ្លួនមួយជើង ហើយដោយសារខឹងពេកក៏គប់១កៅអីជ័រវិញដែរ មិនតែប៉ុណ្ណោះបុរសនេះអះអាងថា ពេលប្រតាយប្រតប់គ្នាគិតថាមិនឈ្នះនាងក៏ខាំនាងចំស្មាស្តាំតែ ម្តង ។ យ៉ាងណាក៏ដោយបុរសរូបនោះទទួលស្គាល់ថា ខ្លួនបានស្រវឹង គឺមុនមានជម្លោះផឹកស្រាបៀអស់៤-៥កំប៉ុង ។

ជុំវិញបញ្ហាខាងលើ នាងជាប្រពន្ធបានច្រានចោលការចោទប្រកាន់ថា នាងរវល់លេងទូរស័ព្ទ តែការពិតនាងថាពេលប្តីមកពីធ្វើការបានរៀបចំបាយទឹកឲ្យប្តីរួច ហើយ តែប្តីនាងក្រោយបាយបែរជាផឹកស្រាស្រវឹងចូលបន្ទប់បិទទ្វារមិនឲ្យ នាងចូលផ្ទះ មិនតែប៉ុណ្ណោះពេលនាងហៅឲ្យបើកទ្វារបែរជាបុរសជាប្តីដាល់មួយដៃចំ មុខ ទើបក្លាយជាជម្លោះកើតឡើង ។
ស្ត្រីជាប្រពន្ធប្រាប់ថា បុរសខាងលើជាប្តីទី២ទើបរស់នៅជុំគ្នាបាន៨ខែប៉ុណ្ណោះ ដោយប្តីមុននាងមានកូន២នាក់ តែប្តីនាងលួចទៅមានស្រីផ្សេង នាងក៏សម្រេចចែកផ្លូវ ដឹងអីមកយកប្តីក្រោយនេះរងកម្ម ត្រូវគេវាយធ្វើបាប និងគំរាមកំហែងញយដង ។ នាងបញ្ជាក់ថា នឹងមិនយកប្តីក្រោយនេះទៀតទេ ។

ទោះជាបែបណា គូជម្លោះខាងលើដោយសារនាងជាប្រពន្ធទាក់ទងទៅសមត្ថកិច្ចសុំការ អន្តរាគមន៍ជួយ ទើបបុរសជាប្តីក្លាយជនសង្ស័យបង្កហិង្សាក្នុងគ្រួសារ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលសហការជាមួយនគរបាល ក្រុងឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំទាំងយប់តែម្តង ៕

ប្រភព៖ VD7

  • ប្តី​ទី​១​«មាន​ស្រី»«យកប្តី​ទី​២​រងកម្ម​» បេះដូង​ប្រេះ​ស្រាំ​ ខាំបៀម​ដោយ ​ទុក្ខ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: