រលក​សមុទ្រ​អូស​យក​កុមារី​ម្នាក់​បាត់​មួយ​យប់​ព្រឹក​ឡើង​ទើប​រកឃើញ​ចំណែក​ជីតា​លោត​ចុះជួយ​ចៅ​ឈ្លក់ទឹក​ស្ទើរ​ស្លាប់

ខេត្តព្រះសីហនុ៖ បុរសម្នាក់លង់ទឹកសមុទ្រត្រូវបានក្រុមភ្ញៀវទេសចរណ៍ ជួយសង្គ្រោះបាន ទាន់ពេលវេលា គ្រាដែលចៅស្រីអាយុ៩ឆ្នាំម្នាក់ទៀតកំពុងបាត់ខ្លួនពុំទាន់រកឃើញនៅឡើយ គិតមកដល់វេលាម៉ោង២០យប់ថ្ងៃទី១៩កញ្ញានេះ។ ហេតុការណ៍លង់ទឹកសមុទ្រ នៅចំណុច ឆ្នេរកន្ទុយនាគ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមប្រភពពីបុរសជនរងគ្រោះរួចផុតជិវិត ឈ្មោះ វ៉ាន់ លៀង អាយុ៥៤ ឆ្នាំ ត្រូវជាជីតាកុមារីបាត់ខ្លួនបានរៀបរាប់ថា ចៅ ស្រី ដែលបានលង់ទឹកស្លាប់ ហើយពុំទាន់រកសាកសពឃើញមាន អ៊ឹង សុខ ហេង អាយុ០៩ឆ្នាំ ។ នៅថ្ងៃកើតហេតុដោយសារតែចៅៗទារមកលេងទឹកសមុទ្រខ្លាំង រូបគាត់ក៏បាននាំចៅចំនួន០៤នាក់ មានស្រីម្នាក់មកលេងទឹកនៅឆ្នេរកន្ទុយនាគ ដោយរូបគាត់ពុំបានចុះងូតទឹកនោះទេ គឺឲ្យចៅៗចុះលេងទឹករ៉ាក់ៗទេដោយខ្លាចលង់ទឹកដែររីឯរូបគាត់អង្គុយមាត់ទឹកលេងចាំចៅ។

នៅមុនកើតហេតុចៅស្រីរបស់គាត់គឺដើរលេងនៅទឹករ៉ាក់ទេ ប៉ុន្តែដោយរលក់ធំបានបោកផ្ទប់ អូសចៅស្រីគាត់ទៅក្នុងទឹកឃើញដូច្នោះ គាត់ក៏ស្ទុះហក់ទៅជួយចៅស្រី ប៉ុន្តែនៅពេលហក់ ទៅដល់ក្នុងទឹកត្រូវរលកវាយផ្ទប់មកលើគាត់ធ្វើឲ្យគាត់ឈ្លក់ទឹកស្ទើរថប់ដង្ហើម តែ គាត់នៅតែព្យាយាមចាប់ទាញចៅស្រីម្តងជាពីរដង រីឯចៅស្រីដែលគាត់ចាប់បានហើយរបូតទៅវិញ ឃើញដូច្នោះអ្នកលេងទឹកក្បែរនោះក៏បានស្ទុះមកជួយពួកគាត់ ប៉ុន្តែជួយបានតែរូបគាត់ ឯចៅស្រីត្រូវបានរលកអូសយកទៅបាត់ស្រមោល ។

ទោះយ៉ាងណាសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតហើយព្យាយាមតាមរកក្មេងស្រីលង់ទឹកដោយរលកទាញអូសយកទៅនោះរហូតដល់ម៉ោងជាង៨យប់ថ្ងៃដដែលនេះនៅតែរកមិឃើញ។ លុះព្រឹកឡើងថ្ងៃទី២០កញ្ញានេះសមត្ថកិច្ចបានបន្តរកក្មេងស្រីលង់ទឹកជាថ្មីហើយបាន ប្រទះឃើញសពអណ្តែតទឹងនៅក្បែរចំណុចលង់ទឹកនោះកាលពីវេលាម៉ោង៨ និង៣០នាទីថ្ងៃទី២០កញ្ញានេះ ដោយបានប្រគល់សពឲ្យឪពុកម្តាយយកទៅធ្វើបុណ្យ៕ សមុទ្រខៀវ

ka-20-09-2016-05-jpg
ka-20-09-2016-07-jpg
ka-20-09-2016-10-jpg
ka-20-09-2016-02-jpg