ខ្សែបម្រើវ័យ ២០ឆ្នាំ Alli ចុះកុងត្រា ៦ឆ្នាំបន្ថែមជាមួយសារិកាព្រេង Spurs(មានវិដេអូ)

ខ្សែបម្រើកណ្តាល Tottenham Spurs កីឡាករ Dele Alli បានសម្រេចបន្តកុងត្រាលេង ៦ឆ្នាំទៀតឲ្យក្លិប Premier League មួយនេះ។ នេះបើយោងតាមការប្រកាសឲ្យដឹងពីក្លិប។

ft-img-template-Recovered

Alli បានផ្ទេរចូលលេងនៅក្នុងក្លិប Spurs នេះពីក្លិប MK Dons កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ ហើយកិច្ចសន្យាលេងថ្មីនៅកីឡដ្ឋាន White Hart Lane នេះនឹងមានសុពលភាពរហូតដល់ឆ្នាំ ២០២២។

កីឡាករវ័យ ២០ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ជូនបាល់ឲ្យរួមក្រុមស៊ុតបញ្ចូលទីបាន ៩លើក ក្នុងការបង្ហាញខ្លួន ៣៨ប្រកួតនៅក្របខណ្ឌ Premier League ជាមួយក្រុមរបស់លោក Mauricio Pochettino នេះ។
មិត្តរួមក្រុមជម្រើសទីមួយ ដូចជាកីឡាករ Christian Eriksen, Eric Dier, Tom Carroll និង Harry Winks សុទ្ធតែបានបន្តកុងត្រាលេងថ្មីកាលពីខែមុន។

Alli បានបង្ហាញពីការរីកចម្រើនរបស់ខ្លួនគួរឲ្យកត់សម្គាល់ ចាប់តាំងពីចូលលេងប្រកួតដំបូងឲ្យ Tottenham ជាមួយបិសាចក្រហម Manchester United កាលពីខែសីហា ឆ្នាំ ២០១៥ មក និងបានក្លាយជាកីឡាករសំខាន់ម្នាក់ ដែលជួយឲ្យក្រុមបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ៣ និងមានសិទ្ធិចូលលេងក្នុងក្របខណ្ឌ Champions League។

ទម្រង់លេងរបស់ Alli កាលពីរដូវកាល ២០១៥-១៦ នេះធ្វើឲ្យរូបគេជាប់ឈ្មោះជាកីឡាករល្អវ័យក្មេងប្រចាំឆ្នាំ និងមានឈ្មោះក្នុងក្រុមលេងល្អប្រចាំឆ្នាំ នៅក្របខណ្ឌ PFA Premier League ផងដែរ៕

មានវិដេអូរបស់ Hightlight របស់ Dele Alli

ប្រភពពី theguardian.com

The post ខ្សែបម្រើវ័យ ២០ឆ្នាំ Alli ចុះកុងត្រា ៦ឆ្នាំបន្ថែមជាមួយសារិកាព្រេង Spurs(មានវិដេអូ) appeared first on CamboSport.

  • ខ្សែបម្រើវ័យ ២០ឆ្នាំ Alli ចុះកុងត្រា ៦ឆ្នាំបន្ថែមជាមួយសារិកាព្រេង Spurs(មានវិដេអូ)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កីឡា