ក្មេងស្រីដែលលង់ទឹកនៅឆ្នេរកន្ទុយនាគម្សិលមិញ ត្រូវបានរកឃើញសាកសពវិញហើយ

(ព្រះសីហនុ)៖ ​ក្មេងស្រីរងគ្រោះដែលបាត់ខ្លួនពេញមួយយប់ ក្រោយពីលង់ទឹកសមុទ្រ នៅឆ្នេរកន្ទុយនាគ ជិតឆ្នេរសុខាកាល ពីព្រលប់ម្សិលមិញ ត្រូវបានសមត្ថកិច្ច រកឃើញសាកសព វិញហើយនៅក្បែរឆ្នេរកន្ទុយនាគដ៏ដែល នាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ក្មេងប្រុសស្រី អាយុពី៩ឆ្នាំ ដល់១២ឆ្នាំ ៣នាក់បានលង់ទឹកសមុទ្រ ពេលពួកគេនាំគ្នាមុជទឹក នៅឆ្នេរកន្ទុយនាគ បន្ទាប់មកជីតាពួកគេ បានព្យាយាមចុះទៅជួយស្រង់ រួចក៏លង់ទឹកទាំង៤នាក់។

ក្រោយកើតហេតុអាក្រក់នេះ សមត្ថកិច្ច និងក្រុមសង្គ្រោះ បានជួយសង្គ្រោះស្រង់យកបានតែជីតា និងក្មេង២នាក់ទៀតតែប៉ុណ្ណោះ ចំណែកក្មេងស្រីអាយុ៩ឆ្នាំ រូបនេះ ត្រូវទឹករលកគួចយកទៅបាត់រកមិនឃើញ រហូតដល់ស្លាប់បាត់បង់ជីវិត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ បាន​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ០៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​ កន្លងទៅនេះ នៅ​ក្បែរ​វេទិការ​បុណ្យអុំទូក មាត់​ស្ទឹង​សង្កែ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​២​នាក់​ដែល​ស្លាប់​នោះ​មាន ទី​១.​ឈ្មោះ វ៉ា​ន់ ហៃ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ទី​២.​ឈ្មោះ វឿ​ត ណា​រី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ ដែល​ជួយ​សង្គ្រោះ​ ទាន់​ពេល​នោះ​មាន ទី​១.​ឈ្មោះ ងួ​ន សេរី​សម្បត្តិ ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ទី​២.​ឈ្មោះ ចាន់​វ​ឌ្ឍ​នា ភេទ​ស្រី អាយុ​១១​ឆ្នាំ រស់​នោ​ភូមិ​រតនៈ សង្កាត់​ត​រនៈ ក្រុង​បាត់ដំបង ពួក​គេ​ទាំង​២​នាក់​ជា​សិស្ស បាន​ធ្វើ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

សេចក្ដីរាយការណ៍​ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ប្រុស ស្រី​ទាំង​៤​នាក់​នោះ លេង​សំរូត​លើ​ដី​រអិលមាត់​ស្ទឹង ស្រាប់តែ​ជ្រុល​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ បណ្ដាល​ឲ្យ​លង់​ទឹកជា​បន្តបន្ទាប់ ពេល​ពួក​គេ​ព្យាយាម​ចុះ​ជួយ​គ្នា​។ គ្រាហ៍​នោះ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ ក៏​ជួយ​ចាប់​ទាញ​សង្គ្រោះ បាន​ក្មេង​ស្រី​ម្នាក់ និង​ក្មេង ប្រុស​ម្នាក់​។ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​រក​មិនឃើញ​ទេ ភ្លាម​ៗ​នោះ លុះ​ជិត​១​ម៉ោង​ក្រោយ​ទើប​គេ​ប្រទះ​ឃើញ ដោយសារ​ពលរដ្ឋ និង​សមត្ថកិច្ច​យក​សំណាញ់​អូស​ក្នុង​ទឹកស្ទឹង​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងស្រីដែលលង់ទឹកនៅឆ្នេរកន្ទុយនាគម្សិលមិញ ត្រូវបានរកឃើញសាកសពវិញហើយ

ក្មេងស្រីដែលលង់ទឹកនៅឆ្នេរកន្ទុយនាគម្សិលមិញ ត្រូវបានរកឃើញសាកសពវិញហើយ

ក្មេងស្រីដែលលង់ទឹកនៅឆ្នេរកន្ទុយនាគម្សិលមិញ ត្រូវបានរកឃើញសាកសពវិញហើយ

ក្មេងស្រីដែលលង់ទឹកនៅឆ្នេរកន្ទុយនាគម្សិលមិញ ត្រូវបានរកឃើញសាកសពវិញហើយ

ក្មេងស្រីដែលលង់ទឹកនៅឆ្នេរកន្ទុយនាគម្សិលមិញ ត្រូវបានរកឃើញសាកសពវិញហើយ