មិន​យកប្តី​នេះ​ទៀត​ទេ ! ប្តី​ទី​១​មាន​ស្រី យកប្តី​ទី​២​រងកម្ម​ទៀត

ខេត្តបន្ទាយមានជ័យ ៖ ប្តី​ចោទ​ថា​ប្រពន្ធ​រវល់​លេង​ទូរស័ព្ទ​មិន​ព្រម​ដួស​បាយ​ឲ្យ​ហូប និង​មិន​ព្រម​ចូល​គេង ចំណែក​ប្រពន្ធ​ថា ប្តី​ស្រវឹងស្រា​បិទទ្វារ​មិន​ឲ្យ​ចូល​ផ្ទះ ក៏​ផ្ទុះ​ជម្លោះ​បណ្ដាល​ឲ្យ​របួស​ទាំង​សងខាង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

គ្រួសារ​ផ្ទុះ​ជម្លោះ​ខាងលើ​នេះ ប្តី​ឈ្មោះ អាន ហេង អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ រីឯ​ប្រពន្ធ​ឈ្មោះ ម៉ែ​ន អូន អាយុ​៣៧​ឆ្នាំ កម្មករ​រោងចក្រ ហាត ឌី​ស្ក នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

បុរស​ជា​ប្តី​គេ​ឃើញ​របួស​កែងដៃ​ស្តាំ ហើយ​អះអាង​ថា​ជា​ស្នាដៃ​ប្រពន្ធ​គប់​និង​ដុំឥដ្ឋ ។ ចំណែង​នាង​ជា​ប្រពន្ធ​រង​របួស​ជើង​ទាំង​សងខាង និង​ស្មា​ខាងស្តាំ អះអាង​ថា ដោយសារ​ស្នាដៃ​បុរស​ជា​ប្តី​គប់​និង​កៅអី និង​ខាំ ពេល​ប្រតាយប្រតប់​គ្នា ។

បុរស​ជា​ប្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ខ្លួន​មក​ពី​ធ្វើការ ហៅ​ប្រពន្ធ​ដួស​បាយ​ឲ្យ​ញ៉ាំ នាង​មិន​ត្រឹមតែ​មិន​ដួស​ឲ្យ​ទេ ហើយ​ហៅ​ថែម​ទាំង​ចូល​ដេក​ទៀត គឺ​នាង​រវល់​វក់​លេង​ទូរស័ព្ទ ខ្លួន​ក៏​បិទទ្វារ​តែ​ម្តង ។ បុរស​រូប​នោះ​បន្ត​ថា ដោយសារ​នាង​រំខាន​ដំណេក​គាស់​ទ្វារ​មិន​ឈប់ ក៏​បើកទ្វារ​រុញ​នាង​មិន​ឲ្យ​ចូល​ផ្ទះ ស្រាប់តែ​ផ្ទុះ​ជា​ជម្លោះ​ដោយ​នាង​ទាញ​ដុំឥដ្ឋ​គប់​ខ្លួន​ឲ្យ​របួស ទើប​ទ្រាំ​មិន​បាន​ទះ​មួយ​កំភ្លៀង​ទៅ ។

បុរស​ជា​ប្តី​បន្ត​ថា ក្នុង​ជម្លោះ​នាង​ជា​ប្រពន្ធ​បាន​លោក​ធាក់​ខ្លួន​មួយ​ជើង ហើយដោយ​សារ​ខឹង​ពេក​ក៏​គប់​១​កៅអី​ជ័រ​វិញ​ដែរ មិនតែប៉ុណ្ណោះ​បុរស​នេះ​អះអាង​ថា ពេល​ប្រតាយ​ប្រតប់​គ្នា​គិត​ថា​មិន​ឈ្នះ​នាង​ក៏​ខាំ​នាង​ចំ​ស្មា​ស្តាំ​តែ​ម្តង ។ យ៉ាងណា​ក៏​ដោយ​បុរស​រូប​នោះ​ទទួលស្គាល់​ថា ខ្លួន​បាន​ស្រវឹង គឺ​មុន​មាន​ជម្លោះ​ផឹកស្រា​បៀ​អស់​៤-៥​កំប៉ុង ។

ជុំវិញ​បញ្ហា​ខាងលើ នាង​ជា​ប្រពន្ធ​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ថា នាង​រវល់​លេង​ទូរស័ព្ទ តែ​ការ​ពិត​នាង​ថា​ពេល​ប្តី​មក​ពី​ធ្វើការ​បាន​រៀបចំ​បាយ​ទឹក​ឲ្យ​ប្តី​រួច​ហើយ តែ​ប្តី​នាង​ក្រោយ​បាយ​បែរជា​ផឹកស្រា​ស្រវឹង​ចូល​បន្ទប់​បិទទ្វារ​មិន​ឲ្យ​នាង​ចូល​ផ្ទះ មិនតែប៉ុណ្ណោះ​ពេល​នាង​ហៅ​ឲ្យ​បើកទ្វារ​បែរជា​បុរស​ជា​ប្តី​ដាល់​មួយ​ដៃ​ចំ​មុខ ទើប​ក្លាយជា​ជម្លោះ​កើតឡើង ។

ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​ថា បុរស​ខាងលើ​ជា​ប្តី​ទី​២​ទើប​រស់នៅ​ជុំ​គ្នា​បាន​៨​ខែ​ប៉ុណ្ណោះ ដោយ​ប្តី​មុន​នាង​មានកូន​២​នាក់ តែ​ប្តី​នាង​លួច​ទៅ​មាន​ស្រី​ផ្សេង នាង​ក៏​សម្រេច​ចែកផ្លូវ ដឹង​អី​មក​យកប្តី​ក្រោយ​នេះ​រងកម្ម ត្រូវ​គេ​វាយ​ធ្វើបាប និង​គំរាមកំហែង​ញយ​ដង ។ នាង​បញ្ជាក់​ថា នឹង​មិន​យកប្តី​ក្រោយ​នេះ​ទៀត​ទេ ។

ទោះជា​បែប​ណា គូ​ជម្លោះ​ខាងលើ​ដោយសារ​នាង​ជា​ប្រពន្ធ​ទាក់ទង​ទៅ​សមត្ថកិច្ច​សុំ​ការ​អន្តរាគមន៍​ជួយ ទើប​បុរស​ជា​ប្តី​ក្លាយ​ជនសង្ស័យ​បង្ក​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​សហការ​ជាមួយ​នគរបាល​ក្រុង​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ​ទាំង​យប់​តែ​ម្តង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ករណី​ហិង្សា​ក្នុង​គ្រួសារ​​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។  

លោក​វរសេនីយ៍ត្រី ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​នេះ បាន​ផឹកស្រា​ជុំ​គ្នា​រហូត​ស្រវឹង​រៀងខ្លួន តែ​មិនដឹង​ថា​ប្រពន្ធ​ខឹង​ប្តី​ដោយសារ​រឿង​អ្វី​ទេ ក៏​ស្រាប់តែ​ឈ្មោះ ផូ សុ​ធន អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ បាន​ស្ទុះ​ទៅ​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្តី​ឈ្មោះ ពៅ សានិ​ត អាយុ​៣២​ឆ្នាំ បណ្តាល​ឲ្យ​របួស​ពេញ​ខ្លួន ក្រោយមក​ប្តី​ក៏​បាន​និយាយ​ថា អញ​ឈប់​យក​នាង​ឯង​ធ្វើ​ជា​ប្រពន្ធ ហើយ​ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ចាក់​ខ្លួនឯង​ដោត​កាំបិត​ជាប់​នឹង​ពោះ​រង​របួសធ្ងន់​ទាំងអស់​គ្នា ។

លោក​អធិការ បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ ប្តី​ប្រពន្ធ​២​នាក់​នេះ​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ការ​សាកសួរ ក្នុង​ពេល​ផឹក​នោះ​ប្តី​និយាយ​លេង​ថា បើ​បាន​ប្រពន្ធ​ចេះ​ផឹកស្រា​អញ​មិន​យក​ទេ ទៅ​យក​ស្រី​ក្មេង​ជាង​នេះ​ហើយ​មិន​ចេះ​ផឹក​វិញ​ល្អ​ជាង ។ ប្រហែល​ដោយសារ​ការ​និយាយ​លេង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង យក​កូនកាំបិត​មក​ចាក់​ប្តី​តែ​ម្តង​ទៅ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិន​យកប្តី​នេះ​ទៀត​ទេ ! ប្តី​ទី​១​មាន​ស្រី យកប្តី​ទី​២​រងកម្ម​ទៀត

មិន​យកប្តី​នេះ​ទៀត​ទេ ! ប្តី​ទី​១​មាន​ស្រី យកប្តី​ទី​២​រងកម្ម​ទៀត

មិន​យកប្តី​នេះ​ទៀត​ទេ ! ប្តី​ទី​១​មាន​ស្រី យកប្តី​ទី​២​រងកម្ម​ទៀត

មិន​យកប្តី​នេះ​ទៀត​ទេ ! ប្តី​ទី​១​មាន​ស្រី យកប្តី​ទី​២​រងកម្ម​ទៀត

មិន​យកប្តី​នេះ​ទៀត​ទេ ! ប្តី​ទី​១​មាន​ស្រី យកប្តី​ទី​២​រងកម្ម​ទៀត

មិន​យកប្តី​នេះ​ទៀត​ទេ ! ប្តី​ទី​១​មាន​ស្រី យកប្តី​ទី​២​រងកម្ម​ទៀត