Galaxy Note7 ដែលអតិថិជនកំពុងប្រើប្រាស់នឹងត្រូវ Update ជាមួយ Software ថ្មីដែលអាចសាកថ្មអតិបរិមា បានត្រឹម ៦០% នៅថ្ងៃទី ២២ កញ្ញា 2016

សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជា សូមជំរាបជូនអតិថិជនដែលកំពុងប្រើប្រាស់ Galaxy Note 7 ទាំងអស់អោយបានជ្រាបថា នៅថ្ងៃទី ២២ ខែកញ្ញា ២០១៦ ទូរស័ព្ទរបស់លោកអ្នកនឹងត្រូវធ្វើការ update software ថ្មីដោយស្វ័យប្រវត្តិ ដែលនឹងអនុញ្ញាតិអោយសាកថ្មអតិបរិមាបានត្រឹម ៦០% ។

ក្រុមហ៊ុនសូមអភ័យទោស ចំពោះភាពមិនងាយស្រួលនេះ ដល់អតិថិជនរយៈពេលប្រមាណ ១០ថ្ងៃ មុននឹងទទួលបានទូរស័ព្ទ Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែដោយសុវត្ថិភាពរបស់ អតិថិជនជាអាទិភាពចម្បង ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការ update software ថ្មីតាមកាលបរិច្ឆេទដូចជំរាបជូនខាងលើ។

ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុន អំពាវនាវដល់អតិថិជន Galaxy Note 7 ទាំងអស់ដែលពុំទាន់បានចុះឈ្មោះ សូមអញ្ជើញមកចុះឈ្មោះអោយបានឆាប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២4 ខែកញ្ញា ឆ្នាំ2016 ដើម្បីប្តូរយក Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ។

ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី ក្រុមហ៊ុន សូមសំណូមពរអតិថិជនទាក់ទងសេវាបំរើអតិថិជន ក្រុមហ៊ុនយើងខ្ញុំតាមរយៈទូរស័ព្ទ 023 99 32 32 ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 6ល្ងាច៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត