KFC សម្ពោធ​យុទ្ធនាការ “KFC​Always​Original” នៅ​ផ្សារ​ទំនើប​អ៊ីអន

KFC ដែល​ជា​ភោជនីយដ្ឋាន​បែប Fast Food ដ៏​ល្បី​បើក​ដំណើរ​ការ​ដំបូង​តាំង​ពី​ទសវត្ស​ឆ្នាំ១៩៣០ បាន​បង្កើត​យុទ្ធនាការ “KFC​Always​Original” ដើម្បី​ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ​នៃ​រសជាតិ​ដើម​របស់​​ផលិត​ផល​ខ្លួន ហើយ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​វប្បធម៌​ខ្មែរ ដូចជា ការ​គោរព​សំពះ មុខ​ម្ហូប​ខ្មែរ ទេព​អប្សរា លោក​តា ស៊ីន ស៊ីសាមុត ម្ចាស់​សំនៀង​ដើម ក្បាច់​គុន​ល្បុក្កតោ​ លោកតា គង់ ណៃ ចាប៉ី​ដង​វែង ជាដើម។

 

KFC សម្ពោធ​យុទ្ធនាការ “KFC​Always​Original” នៅ​ផ្សារ​ទំនើប​អ៊ីអន

 

យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨ កញ្ញា ដល់​ថ្ងៃ​ទី​២៣ តុលា ២០១៦ ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ពី​អតិថិជន ប្រជា​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ​ស្នាដៃ ទំនៀមទម្លាប់ ប្រពៃណី​ដែល​ជា​មរតក​ដើម ឬ​ស្នាដៃ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ច្នៃប្រឌិត​ និង​ការ​បង្កើត​ឡើង​ថ្មីៗ ព្រម​ទាំង​ការ​ចេះ​ផ្ដល់​តម្លៃ និង​រក្សា​អ្វីៗ​ដែល​ជា​មរតក​ដើម​ផង​ដែរ។

 

កម្មវិធី​មាន​ផ្ដល់​រង្វាន់​ជា​ច្រើន​សម្រាប់​អ្នក​ចូលរួម ក្នុង​នោះ​​មាន​រង្វាន់​ធំ​គឺ iPhone 7 និង iPhone 6s plus ។ អតិថិជន​អាច​ចូលរួម​បាន​ងាយៗ ដោយ​គ្រាន់​តែ​បង្កើត​វីដេអូ​ដែល​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ​ទេពកោសល្យ​ ឬ​ស្នាដៃ​ផ្សេងៗ​ដែល​ខ្លួន​បង្កើត​ដោយ​ផ្ទាល់ រួច​ផ្ញើ​មក​កាន់​យុទ្ធនា​ការ “KFC​Always​Original” តាម Inbox Facebook Page របស់ KFC Cambodia។

 

វីដេអូ​ដែល​បំពេញ​លក្ខខណ្ឌ​បាន​ត្រឹម​ត្រូវ និង​ទទួល​បាន Like & View ច្រើន​ជាង​គេ​ចំនួន ៥ នឹង​ត្រូវ​ប្រកាស​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់ KFC។ អ្នក​ឈ្នះ iPhone 7 ចំនួន​១​រង្វាន់ និង iPhone 6s+ ចំនួន៤ រង្វាន់ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ តុលា ដែល​ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​នៃ​យុទ្ធនាការ​នេះ។

 

KFC សម្ពោធ​យុទ្ធនាការ “KFC​Always​Original” នៅ​ផ្សារ​ទំនើប​អ៊ីអន

 

KFC (Kentucky Fried Chicken) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Colonel Harland Sanders ដែល​មាន​រូបមន្ត​សម្ងាត់​នៃ​គ្រឿង​ទេស​ទាំង​១១​មុខ រួម​ផ្សំ​នឹង​វិធីសាស្ត្រ​នៃ​ការ​ចម្អិន ហើយ​បច្ចុប្បន្ន​មាន​អតិថិជន​ជាង ១២​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក៕

 

KFC សម្ពោធ​យុទ្ធនាការ “KFC​Always​Original” នៅ​ផ្សារ​ទំនើប​អ៊ីអន

 

KFC សម្ពោធ​យុទ្ធនាការ “KFC​Always​Original” នៅ​ផ្សារ​ទំនើប​អ៊ីអន

 

KFC សម្ពោធ​យុទ្ធនាការ “KFC​Always​Original” នៅ​ផ្សារ​ទំនើប​អ៊ីអន

 

អត្ថបទ៖ ពាណិជ្ជកម្ម