ឆេះ​ជំរំ​ពួក​អន្តោប្រវេសន៍​មួយ​នៅ​ក្រិ​ក​មនុស្ស​ច្រើន​ពាន់​នាក់​រត់គេច​ចេញ

អគ្គិភ័យ​យ៉ាង​ធំ​មួយ​ប្រហែលជា​ការ​លួច​ដុត កើត​មាន​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ក្នុង​ជំរំ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ MORIA កោះ LESBOS ក្រិ​ក ។ អគ្គិភ័យ​ធំ​នេះ​កើត​មាន​៦​ខែ ក្រោយ​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប និង​តួ​ក​គី ដែល​គ្រោង​បញ្ជូន​ពី​ក្រិ​ក​ទៅ​តួ​ក​គី បណ្តាជន​អន្តោប្រវេសន៍​ពី​ថ្ងៃ​ទី​២០ មីនា ទៅ ។

ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ពី​ជន​រង​គ្រោះ​នៅឡើយ ក៏​ប៉ុន្តែ​ភ្លើង​បាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​បណ្តា​តង់​ក្នុង​ជំរំ​នេះ រួច​បណ្តា​កុងតឺន័រ​ដែល​ប្រើ​សម្រាប់​ស្នាក់ ឬ​ធ្វើ​ការិយាល័យ​ក៏​រង​ការ​ខូចខាត​ដែរ ។ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​រត់គេច​ចេញពី​ភ្លើង​ទៅ​កាន់​ចម្ការ​ទាំងឡាយ​ជុំវិញ​ជំរំ ។

ប្រភព​ព័ត៌មាន​ប៉ូលិស​រាយការណ៍​ប្រាប់ AFP ថា ជនអន្តោប្រវេសន៍​រវាង​ពី​៣.០០០​ទៅ​៤.០០០​នាក់ បាន​រត់​ចេញពី​ជំរំ MORIA ។ ខ្យល់​បោកបក់​ខ្លាំង​ធ្វើ​ឱ្យ​អណ្តាតភ្លើង​កាន់​តែ​ឆេះ​ខ្លាំង ញ៉ាំង​ឱ្យ​សភាពការណ៍​កាន់តែ​លំបាក​ក្នុង​ការ​ពន្លត់ ។ ប្រភព​ប៉ូលិស​នេះ​បញ្ជាក់​ថា ពុំ​បាច់​សង្ស័យ​ឡើយ ដែល​អគ្គិភ័យ​នេះ​ពិតជា​កើតឡើង​ដោយសារ​ការ​លួច​ដុត​ដោយ​ពួក​ជនអន្តោប្រវេសន៍ ៕