​ទារក​កើត​មក​ថ្លង់​បណ្តាលមកពី​ហេតុអ្វី​ទៅ​?

​ទារក​កើត​មក​ថ្លង់​បណ្តាលមកពី​ហេតុអ្វី​ទៅ​?

​សព្វថ្ងៃនេះ​មាន​ទារក​ប្រមាណ​ម្នាក់​ក្នុងចំណោម ១០០០​នាក់​ហើយ​ដែល​កើតមក​ស្តាប់​មិនលឺ​សម្លេង​។ តាមពិត វា​គឺជា​រឿង​មួយ​ពិបាក​ដែរ​ក្នុង​ការ​ដែល​ឪពុក​ម្តាយ​កំណត់​ដឹងថា​កូន​របស់​ខ្លួន​ថ្លង់​ឬ​អត់​នោះ​។ ថ្វី​បើ​កត្តា​ហ្សែ​ន​ដើរតួនាទី​ជា​ផ្នែគ​មួយ​នាំ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ការ​ថ្លង់​របស់​ទារក​ក៏ដោយ តែ​ក៏​មាន​កត្តា​ផ្សេងៗ​ទៀត​ដែល​យើង​អាច​បង្ការ​បានដែរ​។
​តើ​ទារក​ថ្លង់​បណ្តាលមកពី​អ្វី​ខ្លះ​ទៅ​?

​រឿង​នេះ​មិនមែន​និយាយថា ឪពុកម្តាយ ឬ​ជីដូន​ជីតា​ដែល​ធ្លាប់មាន​បញ្ហា​ថ្លង់​នោះទេ តែ​វា​ជា​រឿង​ដែល​និយាយថា​អ្វី​ទៅ​ដែល​នាំ​ឲ្យ​កូន​ប្រឈម​ខ្លាំង​នឹង​ការ​ថ្លង់​។ ក្រៅ​ពី​កត្តា​ហ្សែ​ន មាន​មូលហេតុ​ញឹកញាប់​មួយចំនួន​តូច​ដែល​ធ្វើ​ឲ្យ​ក្មេង​ថ្លង់​បាន​ដូច​ជា​៖

  • ​បើសិនជា​ក្នុង​ពេល​មាន​ផ្ទៃពោះ ជាពិសេស​ក្នុង​ត្រីមាស​ដំបូង ម្តាយ​មាន​ការបង្ក​រោគ​ដោយ​វីរុស​នោះ វា​ពិតជា​ប្រឈម​ខ្ពស់​នឹង​ប៉ះពាល់​ដល់​ការ​ស្តាប់លឺ​របស់​ទារក​ជាមិនខាន​
  • ​បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ថត​កាំរស្មីអ៊ិច នោះ​កាំរស្មីអ៊ិច​អាច​នឹង​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​ស្តាប់លឺ​របស់​ទារក​ដែរ​។
  • ​ទារក​ដែល​ប្រឈម​ខ្ពស់​នឹង​ការ​ថ្លង់ អាច​ដោយសារ​តែ​ម្តាយ​ក្នុងពេល​ពរ​ពោះ​មាន​បញ្ហា​ខ្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ក្នុងខ្លួន​។​
  • ​ទារក​ដែល​កើត​មិន​គ្រប់​ទម្ងន់ និង​មាន​បញ្ហា​លឿង​ខ្លាំង​ប្រហែលជា​អាច​មាន​បញ្ហា​ស្តាប់​មិនលឺ​ដែរ​។

​ទារក​ថ្លង់​ស្តាប់​មិនលឺ​ព្យាបាល​ដូច​ម្តេចទៅ​?
​មធ្យោបាយ​តែ​មួយគត់​ដើម្បី​ព្យាបាល​ភាព​ថ្លង់​របស់​ទារក​គឺ​ជួយ​ដល់​ការ​ស្តាប់លឺ​របស់គេ ឬ​ប្រើ​ឧបករណ៍​ជំនួយ​ស្តាប់ Cochlear Implant​។ នេះ​គឺជា​វិធី​ព្យាបាល​ញឹក​ញ៉ាប់​បំផុត​សម្រាប់​ធ្វើ​លើ​ទារក​ដែល​ថ្លង់​ពី​កំណើត ទារក​កើត​មក​ថ្លង់ ឬ​ខូច​សរសៃប្រសាទ​សម្រាប់​ស្តាប់លឺ​។ បើសិនជា​ទារក​អាច​ស្តាប់លឺ​ឡើងវិញ​បន្តិច​ម្តងៗ​ហើយ នោះ​មិន​បាច់​ធ្វើការ​វះកាត់​អ្វី​ទេ​។ តែ​បើសិនជា​នៅតែ​ស្តាប់​មិនលឿ ឬ​គ្មាន​ការរីកចម្រើន​អ្វី​ទេ គឺ​ចៀស​មិន​ផុត​ពី​ការវះកាត់​ឡើយ​។

តើ​អ្នក​អាច​បង្កា​រការ​ថ្លង់​របស់​ទារក​បានទេ​?
អ្នក​អាច​បង្កា​រការ​ថ្ល់ង​របស់​ទារក​បាន​តាម​រយៈ​ការចៀស​ឲ្យ​ឆ្ងាយ​ពី​កត្តា​ដែល​នាំឲ្យ​គេ​ប្រឈម​មុខ​ខ្ពស់ ជាពិសេស​ការបង្ក​រោគ​ក្នុងពេល​មាន​ផ្ទៃពោះ​តែម្តង​។ ជាមួយគ្នានេះដែរ បើសិនជា​អ្នក​មាន​ការបង្ក​រោគ​ក្នុង​ត្រីមាស​ទី​មួយ​នោះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ដើម្បី​សុំ​ការព្យាបាល​។ ក្រៅពីនេះ ចូរ​ប្រាកដថា កម្រិត​នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ក្នុងឈាម​ក្នុងពេល​មាន​ផ្ទៃ​ពោះគឺ​ស្ថិតក្នុង​សភាព​ធម្មតា​។ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ថតកាំរស្មីអ៊ិច និង CT Scan ក្នុង​ត្រីមាស​ទី​១ ព្រោះ​វា​ជា​កត្តា​ប្រឈម​នឹង​ការ​ថ្លង់​របស់​ទារក​ខ្ពស់បំផុត​។ អ្វី​ដែល​សំខាន់ ចូរ​តាមដាន​ទារក​យ៉ាង​ប្រុងប្រយ័ត្ន​ដើម្បី​កុំឲ្យ​គេ​មាន​ការបង្ករោគ​ច្រើន ជាពិសេស​ត្រចៀក​តែម្តង​។

​ផលវិបាក​ធំ​បំផុត​នៃ​ការ​ថ្លង់​របស់​កូន​នោះ មិន​ត្រឹមតែ​គេ​ស្តាប់​មិនលឺ​ទេ គឺ​មិន​អាច​ចេះ​និយាយ​តែ​ម្តង​។ ព្រោះ​មនុស្ស​យើង​បើសិនជា​ស្តាប់​មិនលឺ​អ្វី​ទេ គឺ​មិន​អាច​ហារ​មាត់​និយាយ​ដូច​មនុស្ស​ធម្មតា​បាន​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។