​ទល់លាមក​បែបណា​ទើប​ត្រូវការ​ពេទ្យ​ជួយ​? អាន​អត្ថបទ​នេះ​អ្នកនឹង​ដឹង​ហើយ​

​ទល់លាមក​បែបណា​ទើប​ត្រូវការ​ពេទ្យ​ជួយ​? អាន​អត្ថបទ​នេះ​អ្នកនឹង​ដឹង​ហើយ​

​ការ​ទល់លាមក​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​ប្រជាជន​ខ្មែរ​យើង​ដែរ ជា​ពិសេស​ស្ត្រី កូនក្មេង និង​មនុស្ស​ចាស់​តែម្តង​។ ចំពោះ​និយមន័យ​របស់​ការ​ទល់លាមក​ទាល់តែ ពិបាក​បន្ទោបង់​ច្រើនជាង ៣​ដង​ក្នុង​មួយ​សប្តាហ៍ និង​ត្រូវការ​ប្រឹង​ខ្លាំង​រាល់​ការ​បន្ទោបង់​ម្តងៗ​។

​ដើម្បី​កំណត់​ដឹងថា ទល់លាមក​បាន អ្នកជំងឺ​គួរតែ​ធ្លាប់​មាន​រោគសញ្ញា​ខាងក្រោម​នេះ​ចាប់ពីរ​ឡើងទៅ​៖

  • ​ប្រឹង​បន្ទោបង់​យ៉ាងហោចណាស់ ២៥​ភាគរយ ក្នុងពេល​ម្តងៗ​
  • ​លាមក​រឹង​យ៉ាងហោចណាស់ ២៥​ភាគរយ នៅពេល​បន្ទោបង់​ម្តងៗ​
  • ​មាន​អារម្មណ៍​ថា​ជុះ​មិន​អស់​យ៉ាងហោចណាស់ ២៥​ភាគរយ​នៃ​ការ​បន្ទោបង់​ម្តងៗ​
  • ​មាន​អារម្មណ៍​ថា​ដូច​មាន​អ្វី​ស្ទះ​ក្នុង​រន្ធ​គូថ​យ៉ាងហោចណាស់ ២៥​ភាគរយ​នៃ​ការ​បន្ទោបង់​ម្តងៗ​
  • ​ក្នុង​មួយ​សប្តាហ៍​បន្ទោបង់​តិចជាង ៣​ដង​

​ក្រៅពីនេះ មាន​មូលហេតុ​ផ្សេងៗ​ទៀត​ដែរ ដែល​នាំឲ្យ​ទល់លាម​កដូចជា ការប្រើប្រាស់​ថ្នាំ មហារីក​ពោះវៀនធំ កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត មាន​ផ្ទៃពោះ ឬ​មាន​ជំងឺ​អ្វី​មួយ​។

ពេល​ណា​ទើប​ចាត់ទុកថា​ការ​ទល់លាមក​ក្លាយទៅជា​សញ្ញា​ប្រកាសអាសន្ន​ទៅ​?
មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា ការប្រែប្រួល​ទម្លាប់​នៃ​ការ​បន្ទោ​បង់អាច​ក្លាយទៅជា​សញ្ញា​ព្រមាន​នៃ​ការបង្ក​រោគ​ដោយ​បាក់តេរី វីរុស ស្ទះ​ពោះវៀន ជំងឺ​រលាក​ពោះវៀន ឬ​មហារីក​ពោះវៀនធំ​ឡើយ​។ បើសិន​ជា​អ្នក​មាន​រោគ​សញ្ញា​មួយ​ឬ​ច្រើន​ដូចខាងក្រោម​នេះ អ្នក​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​លឿន​បំផុត​។

  • ​ទល់លាមក​យូរ​ជាង ២​សប្តាហ៍​
  • ​ចេះ​តែ​ចង់​បន្ទោបង់​គ្មាន​ហេតុផល​
  • ​រាក​ឈាម ឬ​រាក​ភ្លាមៗ​តែម្តង​
  • ​លាមក​ទៅ​ជា​ពណ៌​ខ្មៅ​

​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​បើសិន​ជា​អ្នក​កំពុងតែ​មាន​អាការៈ​ទាំងអស់​ខាងលើ ព្រោះ​បើសិនជា​មិន​មាន​ការ​ព្យាបាល​ទេ វា​អាច​នាំឲ្យ​មាន​ផលវិបាក​ដល់​សុខភាព​ច្រើន​ដូចជា ជំងឺ​ឬ​ស​ដូង​បាត ដំបៅ ឈឺ​ពោះ ប្រេះ​ក្រសាលគូថ និង​បូស​អន្ទង់​។ កាលណា​ដែលមាន​ជំងឺ​ហើយ​មិន​ខ្វល់ខ្វាយ​ស្វែងរក​ការព្យាបាល​រយៈពេល​យូរ នោះ​គ្រូពេទ្យ​ក៏​ពិបាក​នឹង​កំណត់សម្គាល់ ក៏ដូចជា​ស្វែងរក​វិធី​ព្យាបាល​បែប​ធម្មជាតិ​ដើម្បី​ជួយ​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។