Arsenal, Chelsea & Liverpool អាច​ឡើង​ជុំ​ទី​៤​ បាន​អត់​យប់​នេះ?

ការ​ប្រកួត​ពាន​រង្វាន់​ EFL Cup ​(League Cup) ​​ជុំ​ទី​៣​ បាន​មក​​ដល់​ហើយ​នៅ​យប់​នេះ​ ​ដែល​ក្នុង​នោះ​​គូ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​​ ក្រុម​ជើង​ឯក​ Premier League កញ្ជ្រោង​ខៀវ​ Leicester City ត្រូវ​ស្វាគមន៍​ក្រុម​​តោ​ខៀវ​ Chelsea ខណៈ​ដែល​ Arsenal ត្រូវ​ទៅ​ប៉ះ​ក្រុម​ Nottingham Forest និង​ Liverpool ធ្វើ​ដំណើរ​ទៅ​ប៉ះ​ក្រុម​ Derby County នា​វេលា​ម៉ោង​០១:៤៥​នាទី​យប់​ដូច​គ្នា។ ចាំ​មើល​ថា តើ​ក្រុម​ខ្លាំង​ណា​ខ្លះ អាច​ឡើង​ទៅ​​ជុំ​ទី​៤​ជា​បន្ត​បាន?

 

Arsenal, Chelsea & Liverpool អាច​ឡើង​ជុំ​ទី​៤​ បាន​អត់​យប់​នេះ?

 

១. Leicester City vs Chelsea

 

Arsenal, Chelsea & Liverpool អាច​ឡើង​ជុំ​ទី​៤​ បាន​អត់​យប់​នេះ?

 

Arsenal, Chelsea & Liverpool អាច​ឡើង​ជុំ​ទី​៤​ បាន​អត់​យប់​នេះ?

 

– ក្រុម​ទាំង​២​នេះ​ ជួប​គ្នា​នៅ​ពាន League Cup ​​លើក​ចុង​ក្រោយ​កាល​ខែ​តុលា ឆ្នាំ​២០០៧ ដែល​ពេល​នោះ Chelsea ​ឈ្នះ​ ៤-៣ នៅ​ Stamford Bridge។

– Leicester និង​ Chelsea ក៏​ធ្លាប់​ប៉ះ​គ្នា​ពាន​ League Cup វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ដែរ កាល​ឆ្នាំ​១៩៦៥ ​ហើយ​ពេល​នោះ​​តោ​ខៀវ​ ឈ្នះ​​ ៣-២ សរុប​ទាំង​២​ជើង។

– Chelsea ​ធ្លាក់​នៅ​ជុំ​ទី​៣ League Cup នេះ​តែ​១​ដង​ប៉ុណ្ណោះ រយៈពេល​១០​រដូវ​កាល​ចុង​ក្រោយ​នេះ​ ពោល​គឺ​​​ភ្លាត់​ចាញ់​ Newcastle ​៣-៤ រដូវ​កាល​២០១០-១១។

 

២. Nottingham Forest vs Arsenal

 

Arsenal, Chelsea & Liverpool អាច​ឡើង​ជុំ​ទី​៤​ បាន​អត់​យប់​នេះ?

 

Arsenal, Chelsea & Liverpool អាច​ឡើង​ជុំ​ទី​៤​ បាន​អត់​យប់​នេះ?

 

– ក្រុម​ដែល​​លេង​នៅ​​លីគ​លំដាប់​ទី​២ (Championship) Nottingham Forest​ ​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Nicklas Bendtner ឲ្យ​ប៉ះ​ជាមួយ​ក្រុម​ចាស់​របស់​គេ​ Arsenal នៅ​យប់​នេះ។

– ក្រុម​ទាំង​​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​២​ដង​នៅ​ League Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​ កាល​ឆ្នាំ​១៩៨៧ និង​១៩៩៣ ហើយ​ Arsenal ឈ្នះ​ ២-០ ក្នុង​ដី​ទាំង​២​ដង។

– Forest ​ឈ្នះ​ Arsenal តែ​១​ដង​ប៉ុណ្ណោះ ក្នុង​១៣​ប្រកួត​​ជួប​គ្នា​ចុង​ក្រោយ (ស្មើ​៤ ចាញ់​៨) ខណៈ​ដែល​៣​ប្រកួត​​​ចុង​ក្រោយ​ Arsenal ឈ្នះ​ទាំង​៣ នៅ​ឆ្នាំ​ (១៩៩៧, ១៩៩៨, ១៩៩៩)។

– Arsenal ​ធ្លាក់​ League Cup ​រដូវ​កាល​មុន​ក្រោម​ថ្វី​ជើង​ក្រុម​មក​ពី Championship ដែរ​គឺ​ ចាញ់​ក្រុម​ Sheffield Wednesday ៣-០។

 

៣. Derby County vs Liverpool

 

Arsenal, Chelsea & Liverpool អាច​ឡើង​ជុំ​ទី​៤​ បាន​អត់​យប់​នេះ?

 

– ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​នៅ​ Leauge Cup ​ម្ដង​កាល​ឆ្នាំ​១៩៧៧ ដែល​ពេល​នោះ​ Liverpool ឈ្នះ​ ២-០ នៅ​កីឡដ្ឋាន​ Anfield។

– Liverpool ប៉ះ​ Derby County ២៦​ប្រកួត​ចុង​ក្រោយ​​ ឈ្នះ​២១ (ស្មើ​២ ចាញ់៣)។

– Derby ​ធ្លាប់​យក​ឈ្នះ​ក្រុម​​​លីគ​កំពូល​​​ (Premier League) Manchester United ​ម្ដង​នៅ​ League Cup ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កាល​ជើង​ទី​១ ឆ្នាំ​២០០៩ នៅ​ Pride Park។

– Liverpool ជា​ក្រុម​ជើង​ឯក​រង​ League Cup រដូវ​កាល​មុន​ ​បន្ទាប់​ពី​ចាញ់​ក្រុម​ Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sky Sports