អតីតប្រធានាធិបតី ប៊ូស​(ឪពុក) និងប៊ូស(កូន) ប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីហ៊ីលឡារីគ្លីនតុន

អតីតប្រធានាធិបតី ប៊ូស​(ឪពុក) និងប៊ូស(កូន) ប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីហ៊ីលឡារីគ្លីនតុន

អតីតប្រធានាធបិតី George H.W.Bush(ឪ) និងGeorge W.bush (កូន) ដែលមិនចូលរួមនៅក្នុងមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋនៅ Cleveland ជាកន្លែងលោកត្រាំត្រូវបានតែងតាំងធ្វើជាបេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្ស នៅក្នុងការបោះឆ្នោត នាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ បានប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុនវិញម្តង ។លោកស្រីហ៊ីលឡារីគ្លីនតុន ជាកូនស្រីអតីតសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលគឺលោក Robert F.Kennedy និងជាចៅស្រីរបស់អតីតប្រធានាធិបតី John F.Kennedy។

កាលពីថ្ងៃទី១៩ ខែកញ្ញា លោកស្រី Townseng បានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅរូបភាពដែលលោកស្រីបានចាប់ដៃជាមួយលោក George H.W.Bush ដោយមានសរសេរអក្សរថា ។ អតីតប្រធានាធិបតី ឪពុកនិងកូន នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុន ។ឆ្លើយតបទៅនឹងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Ploitico តាមទួរស័ព្ទ លោកស្រី townsend បញ្ជាក់ថា បានជួបអតីតប្រធានាធបិតី George H.W.Bush នៅរដ្ឋ Maine មុននេះមួយថ្ងៃ ហើយលោកប្រាក់ថា នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុន។

លោកGeorge H.W.Bushឆ្នាំនេះ មានអាយុ៩២ឆ្នាំទៅហើយ កន្លងមក បានរក្សាភាពស្ងៀមស្ងាត់មិនបញ្ចេញយោបល់អ្វីឡើយ ជុំវិញបេក្ខភាពប្រធានាធិបតីដូណាល ត្រាំ និងលោកស្រីហ៊ីលឡារីគ្លីនតុន ។ តាមសារព័ត៌មាន Politico អតីតប្រធានាធិបតីឪពុក និងកូន មិនពេញចិត្ត នឹងសកម្មភាពរបស់លោកត្រាំឡើយ ។ ប៉ុន្តែការប្រាកាសគាំទ្រលោកស្រីគ្លីនតុន គឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់មន្ត្រីជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋ ។អ្វីដែលសំខាន់នាពេលនេះ គឺ មន្ត្រីដែលធ្លាប់ធ្វើការនៅក្នុងរដ្ឋាភិបាលអតីតប្រធានាធិបតីប៊ូសឪ និងកូន ក៏បានប្រាកាសមិនបោះឆ្នោតឲ្យលោកត្រាំ ផងដែរ ដោយងាក់ទៅគាំទ្រលោកស្រីគ្លីនតុនវិញ ។
សកម្មភាពខាងលើ នឹងធ្វើឲ្យលោកត្រាំ កាន់តែបាត់បង់សម្លេងគាំទ្រពីគណបក្សរបស់ខ្លួន កាន់តែច្រើនឡើង ក្នុងពេលដែលការបោះឆ្នោតជិតមកដល់ហើយនោះ ៕

ប្រភព ៖ nokorwatnews

  • អតីតប្រធានាធិបតី ប៊ូស​(ឪពុក) និងប៊ូស(កូន) ប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីហ៊ីលឡារីគ្លីនតុន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: