កុមារា​អាយុ​១៥​ខែ​លង់ទឹក​ប្រឡាយ​ស្លាប់​ខណៈ​ម្តាយ​ទុក​កូន​ចោលលើ​ខ្នង​ប្រឡាយ​គាត់​ចុះទៅ​ច្រូតស្មៅ​អោយ​គោ​ក្នុង​ស្រែ​

​ខេត្តកំពង់ឆ្នាំង​៖ កុមារា​ម្នាក់​មាន​អាយុ​ទើបតែ​១​ឆ្នាំ​៣​ខែ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈដែល​ម្តាយ​កំពុង​ច្រូតស្មៅ​បាន​ទុក​កូន​ចោល​មិន​ប្រុង​ប្រ​យ​ត្ន័​នៅលើ​ខ្នង​ប្រឡាយ​ក្រោយខ្នង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៤​និង​៣០​ល្ងាច ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។​

__

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ កុមារា​ដែល​បាន​លង់ទឹក​ស្លាប់​នេះ មានឈ្មោះ សុ​ត សំណាង អាយុ​ទើបបាន​១៥​ខែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ស្ត្រី​ជា​ម្តាយ​បានអោយ​សមត្ថកិច្ច​ដឹងថា​ថា នៅ​មុនពេល​កើតហេតុ​គាត់​មក​ច្រូតស្មៅ​អោយ​គោ​នៅ​ចំណុច​ដីស្រែ របស់​ឈ្មោះ​យ៉ង គី ហើយ​ពេលនោះ​កូនប្រុស​របស់គាត់​ក៏​ទៅតាម​ជាមួយ​ដែរ ។​ពេលមកដល់​កន្លែង​ច្រូតស្មៅ​គោ រូបគាត់​បាន​ទុក​តួច​នេះ​នៅលើ​ខ្នង​ប្រឡាយ​រួច​ចុះទៅ​ច្រូតស្មៅ​។​មួយសន្ទុះ ក្រឡេក​មក​ក្រោយ បាត់​កូនប្រុស​របស់គាត់ ពេលនោះ​គាត់​បាន​ប្រញាប់​មក​ខ្នង​ប្រឡាយ​វិញ​ដើររក​កូន ក៍​ឃើញ​កូន​ធ្លាក់​ទៅក្នុង​ប្រឡាយទឹក​លង់​ស្លាប់​បាត់ទៅហើយ​។ ពេលនោះ​ដែរ​គាត់​បាន​ស្រែកហៅ គេ​អោយជួយ ស្រង់​សព​កូនប្រុស​ចេញពី​ក្នុង​ប្រឡាយ​យកស​ពកូន​មក​ផ្ទះ ។​

​សូមបញ្ជាក់ថា​៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រលាប្អៀរ មាន​ករណី​អ្នក​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់​៤​ករណី ដូចជា​ករណី​លង់ទឹក នៅ​ទ្វារ​ទឹក​២០​ឧសភា លង់ទឹក​នៅ​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ លង់ទឹក​នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ និង​លង់ទឹក​នៅ​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់​នេះ​ជាដើម ។

ជាមួយនឹង​ការ​លង់ ទឹក​ដល់​ទៅ​៤​នាក់ ជាប់ៗ​គ្នា​នេះ អា​ជ្ញ​ធរ​ភូមិ​ឃុំ និង​ស្រុក ក៍​បានប្រកាស​ដល់​ប្រជាពលរដ្ឋ ជា​អាណាព្យាបាល អោយមាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ កុំ​បណ្តោយអោយ​ទៅលេង​ទឹក ឬ​នៅក្បែ​ទឹក​ជ្រៅ ព្រោះ​ពេលនេះ​ទឹក​កំពុង​ឡើង ទាំង​ជំនន់​ទឹកភ្លៀង​តាម​វាលស្រែ និង​តាម​ទឹកទន្លេ​ផងដែរ​៕ (​រិទ្ធិជ័យ​)