កីឡាករ Luke Shaw នឹងធ្វើការពិនិត្យរបួសក្រលៀន ក្រោយគ្រូបង្វឹកបន្ទោស(មានវិដេអូ)

ខ្សែការពារជម្រើសជាតិអង់គ្លេស និងលេងឲ្យក្លិបបិសាចក្រហម Manchester United គឺកីឡាករ Luke Shaw នឹងធ្វើការស្កេតរបួសក្រលៀន ដែលឈឺយូរមកហើយនេះ។

ft-img-template-Recovered

Shaw ចូលលេងបានតែ ៨៥នាទីប៉ុណ្ណោះ ក្នុងការប្រកួតចាញ់ ៣-១ ដោយក្រុម Watford ហើយបន្ទាប់មក កីឡាករនេះត្រូវបាន គ្រូបង្វឹកលោក Jose Mourinho បានធ្វើការរិះគន់ពីទម្រង់លេងលើ។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាយនេះ និយាយថា កីឡាករវ័យ ២១ឆ្នាំ ដែលទើបត្រលប់ចូលលេងវិញនារដូវកាលថ្មីនេះ បន្ទាប់ពីបាក់ជើងកាលពីខែកញ្ញា ឆ្នាំមុននោះ គឺនៅឆ្ងាយពីកីឡាករ Nordin Amrabat ក្នុងតំបន់គ្រោះថ្នាក់ ពេលគ្រាប់បាល់ទីពីររបស់ក្រុម Watford។

ប៉ុន្តែ Shaw លេងបាន ៥ប្រកួតហើយនៅក្នុងលីក Premier League នេះ ខណៈដែលបិសាចក្រហម ដែលចាញ់ ៣ប្រកួតជាប់ៗគ្នានេះ និងលេងក្នុងក្របខណ្ឌ EFL Cup ជុំទី៣ ជាមួយក្រុមលីក League One គឺ Northampton នៅកីឡដ្ឋាន Sixfields នាថ្ងៃពុធស្អែកនេះ៕

សូមទស្សនាវិដេអូ

The post កីឡាករ Luke Shaw នឹងធ្វើការពិនិត្យរបួសក្រលៀន ក្រោយគ្រូបង្វឹកបន្ទោស(មានវិដេអូ) appeared first on CamboSport.