តួឯកស្រីកូរ៉េ បង្អួតពណ៌សក់គ្នា មានភាពទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកគាំទ្រ!

កូរ៉េខាងត្បូង៖ សម្រាប់តារាៗកូរ៉េមិនថាស្រី ឬប្រុសភាគច្រើន តែងមានការតុបតែងខ្លួនស៊ីវិល័យប្លែកៗខ្លាំងណាស់ មិនថាម៉ូតសម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងសម្អាង ឬរបស់ប្រើប្រាស់ផ្សេងៗ។ ជាពិសេសគឺពណ៌សក់នាបច្ចុប្បន្ននេះ តារាៗស្រីវ័យក្មេងក្នុងប្រទេសកូរ៉េជាច្រើនដួង កំពុងតែបង្អួតសម្រស់គ្នាមិនធម្មតា។ ដូចជាតារាស្រីទាំង៩រូបនេះ ពណ៌សក់របស់ពួកនាងកំពុងតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងដូចជា៖

១. នាង Park Shin Hye៖ ទម្រង់មុខស្រស់ស្អាតអមជាមួយនឹងសក់ពណ៌ត្នោត លាយក្រហមៗបន្តិចៗគួរឱ្យស្រលាញ់ បង្កើនប្រជាប្រិយភាពយ៉ាងខ្លាំង។

២. នាង Song Hye Kyo៖ ជាមួយនឹងរូបរាងទាន់សម័យទំនើប នាងមានសក់សូកូឡា និងខ្មៅបន្តិចៗផង មើលទៅទាក់ទាញចិត្តមិនស្ទើរ។

៣. នាង Suzy Miss A (សមាជិកក្រុម Miss A)៖ តារាចម្រៀងម្នាក់នេះ មានសក់ពណ៌ត្នោតខ្ចីមានភាពផ្អែមល្ហែមគួរឱ្យចូលចិត្ត ជាហេតុធ្វើឱ្យនាង កាន់តែមានភាពលេចធ្លោឡើងទ្វេដង។

៤. នាង Park Min Young៖ ជាមួយនឹងសក់ទឹកក្រូចភ្លឺ ធ្វើឱ្យអ្នកគាំទ្រនាង ដែលជាក្មេងស្រីៗវ័យជំទង់ ជ្រួលជ្រើមគាំទ្រនាងលើសមុន និងសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតគួរឱ្យក្នាញ់។

៥. នាង Han Hyo Joo៖ តារាសម្តែងដែលមានឈ្មោះល្បីរូបនេះ មកជាមួយនឹងម៉ូតសក់ពណ៌ត្នោតរលើបរលោង គួរឱ្យចង់ស្ទាបអង្អែល ថែមទាំងមើលទៅមានវ័យក្មេងជាងមុនទៀតផង។

៦. នាង Ku Hye Sun៖ តួឯកស្រីមួយដួងនេះមានសក់ត្នោតដែរ និងមានមន្តស្នេហ៍ ធ្វើឱ្យអ្នកគាំទ្របញ្ចេញការគាំទ្រមកលើរូបនាងពេញទំហឹង។

៧. នាង Kim Tae Hee៖ មានសក់ខ្លីមែន តែស្អាតសាកសមជាតារា ដែលមានឈ្មោះល្បី ធ្វើឱ្យអ្នកគាំទ្រទាំងអស់មានអារម្មណ៍ពេញចិត្តនាងណាស់។

៨. នាង Park Bo Young៖ នាងមានសក់ពណ៌ត្នោត មើលពីចំងាយទៅដូចស្រោបមាសផ្អែមល្ហែមគួរឱ្យទាក់ទាញ។

៩. នាង Yoon Eun Hye៖ ជាមួយនឹងពណ៌សក់ពណ៌មាសលាយពណ៌ត្នោត។ បន្ទាប់មករកមើលគួរឱ្យទាក់ទាញ ពិតជាមានភាពទាក់ភ្នែកមិនតិចទេ ដែលយុវវ័យកូរ៉េភាគច្រើននិយមចូលចិត្តយ៉ាងខ្លាំង។

ទាំងនេះ គឺម៉ូតសក់ដ៏ស្រស់ស្អាតរបស់តារាៗស្រីកូរ៉េ ដែលបានបង្ហាញ បង្អួតគ្នាទៅវិញទៅមក ក្នុងគោលបំំណងទាក់ទាញប្រជាប្រិយភាពតែរៀងៗខ្លួន ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ហើយក៏មានហ្វេនៗមិនតិចនាក់ទេដែលនិយម លាបពណ៌សក់ទាំងអស់នេះតាមពួកនាង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload