ស្រ្តីទេសចរម្នាក់រងរបួសប្រេះឆ្អឹងជើងធ្ងន់ធ្ងរ ដោយសារដុំថ្មភ្នំរមៀលធ្លាក់មកលើផ្លូវក្រាលកញ្ចក់

វីដេអូឃ្លីបមួយបង្ហាញឲ្យឃើញស្ត្រីម្នាក់ស្ថិតនៅលើផ្លូវអាកាសក្រាលកញ្ចក់ នៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន ដែលត្រូវបានវាយប្រហារដោយដុំថ្មរមៀលធ្លាក់ពីលើភ្នំ កំពុងបង្កភាពរំជើបរំជួលនៅលើអនឡាញ ។

អាជ្ញាធរទទួលបន្ទុកផ្លូវអាកាសនេះ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ កញ្ញា នៅឯផ្លូវអាកាសក្រាលកញ្ចក់ Panlongya ដែលស្ថិតនៅសសៀរច្រាំងថ្មនៃភ្នំ Tianmenshan ក្នុងទីក្រុង Zhangjiajie ។

មន្ត្រីម្នាក់ឈ្មោះ Ding និយាយថា ដុំដ៏ធំមួយត្រូវបានធ្វើឲ្យបែកខ្ញែកចេញពីគ្នា ដោយបុរសម្នាក់ដែលបានឡើងច្រាំងថ្ម ដើម្បីថតរូប, បើទោះបីការធ្វើបែបនេះជាអំពើប្រឆាំងនឹងច្បាប់ក៏ដោយ ។

ថ្មបានធ្លាក់រាយប៉ាយ ហើយបំណែកមួយចំនួន បានវាយប្រហារជើងស្តាំរបស់ស្ត្រីម្នាក់នៅខាងក្រោម បណ្តាលឲ្យប្រេះឆ្អឹង ។ ស្ត្រីទេសចររងគ្រោះនោះ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ, ហើយផ្លូវអាកាសកញ្ចក់រងការខូចខាតពុំធ្ងន់ធ្ងរនោះទេ ។

គួរបញ្ជាក់ថា ផ្លូវអាកាសក្រាលកញ្ចក់ Panlongya នេះ ត្រូវបានបើកសម្ភោធកាលពីថ្ងៃទី ០១ សីហា ២០១៦ ។

ក្រោយហេតុការណ៍នេះ កើតឡើង ផ្លូវនេះត្រូវបានត្រួតពិនិត្យសុវត្ថិភាពឡើងវិញ ហើយពួកកម្មករក៏ត្រូវបានឲ្យទៅប្រមូលដុំថ្មរមៀលធ្លាក់ទាំងនោះ ដើម្បីឲ្យសណ្តាប់ធ្នាប់លើស្ពាននេះល្អប្រសើរឡើងវិញ ៕


ស្រ្តីទេសចរម្នាក់រងរបួសប្រេះឆ្អឹងជើងធ្ងន់ធ្ងរ ដោយសារដុំថ្មភ្នំរមៀលធ្លាក់មកលើផ្លូវក្រាលកញ្ចក់

Justin Bieber និង Sofia ចែកផ្លូវគ្នា បន្ទាប់ពីផ្អែមល្ហែម៦សប្តាហ៍

ស្រ្តីទេសចរម្នាក់រងរបួសប្រេះឆ្អឹងជើងធ្ងន់ធ្ងរ ដោយសារដុំថ្មភ្នំរមៀលធ្លាក់មកលើផ្លូវក្រាលកញ្ចក់

លោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យចល័តទ័ពព័ទ្ធជុំវិញទីស្នាក់ការកណ្តាលបក្សសង្គ្រោះជាតិ