តារាចម្រៀង Jay Chou ចង់បានកូនច្រើនរហូតអាចបង្កើតក្រុមបាល់ទាត់បាន

6 Videos


កាលពីពេលថ្មីៗនេះ តារាចម្រៀងតៃវ៉ាន់ដ៏ល្បីឈ្មោះ Jay Chou បានចូលរួមក្នុងសន្និសីទកាសែតមួយនៅហុងកុង ដោយថែមទាំងបានផ្តល់ព័ត៌មានដ៏ភ្ញាក់ផ្អើលមួយទៅអ្នកសារព័ត៌មានថែមទៀត ។

តារាចម្រៀង Jay Chou ចង់បានកូនច្រើនរហូតអាចបង្កើតក្រុមបាល់ទាត់បាន

គេបានដឹងថា សព្វថ្ងៃតារាចម្រៀងវ័យ ៣៧ ឆ្នាំរូបនេះ កំពុងមានកូនស្រីដ៏ស្រស់ស្អាតម្នាក់ និង សង្ឃឹមថានៅឆ្នាំ ២០១៧ ខាងមុខ លោកនឹងអាចមានកូនប្រុសម្នាក់ទៀត តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺលោកបានប្រាប់ថា លោកចង់មានកូនច្រើនរហូតអាចបង្កើតក្រុមបាល់ទាត់មួយ ។

តារាចម្រៀង Jay Chou ចង់បានកូនច្រើនរហូតអាចបង្កើតក្រុមបាល់ទាត់បាន

យ៉ាងណាក្តី លោកបានបញ្ជាក់ថា នេះគ្រាន់តែជាការស្រម៉ៃមួយប៉ុណ្ណោះ ព្រោះសព្វថ្ងៃប្រពន្ធលោក តារាម៉ូដែលស្រីរូបស្រស់ Hannah Quinlivan កំពុងមមាញឹកនឹងការងារច្រើន ។ ចំពោះមូលហេតុដែលធ្វើឲ្យលោក Jay ចង់បានកូនច្រើន ត្រូវបានគេសន្និដ្ឋានថា គឺដោយសារតែរូបលោកជាកូនទោលក្នុងគ្រួសារ ទើបលោកមិនចង់ឲ្យកូនស្គាល់ភាពឯកាដូចលោក ។

តារាចម្រៀង Jay Chou ចង់បានកូនច្រើនរហូតអាចបង្កើតក្រុមបាល់ទាត់បាន

គួរបញ្ជាក់ដែរថា លោក Jay បានប្រារព្ធពិធីមង្គលការជាមួយប្រពន្ធកាលពីខែមករាឆ្នាំ ២០១៥ ហើយប្រពន្ធលោកបានវះកំណើតជូនកូនស្រីដំបូងនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៥ ៕

ថាវរិទ្ធ  (ប្រភព ៖ ឡបលីផប )

តារាចម្រៀង Jay Chou ចង់បានកូនច្រើនរហូតអាចបង្កើតក្រុមបាល់ទាត់បានតារាចម្រៀង Jay Chou ចង់បានកូនច្រើនរហូតអាចបង្កើតក្រុមបាល់ទាត់បាន