Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

ក្នុង​ថ្ងៃ​ទី​២​នៅ​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ San Sebastian តារា​សម្ដែង​លំដាប់ A Fan Bingbingបាន​ប្រមូល​រាល់​ការ​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​ឯង​ដោយ​ស្លៀក​រ៉ូប​ឆែក​យ៉ាង​ខ្ពស់។

 

Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

 

កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ដែល​ជា​ថ្ងៃ​ទី​២​នៃ​កម្មវិធី​មហោស្រព​អន្តរជាតិ San Sebastian ប្រព្រឹត្ត​នៅ​ប្រទេស​អេស្ប៉ាញ​នោះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bingbing ព្រម​ទាំង​អ្នក​ដឹកនាំ​រឿង Feng Xiaogang និង​តារា​សម្ដែង​ប្រុស Zhang Jia Yi បាន​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែត​របស់​ភាពយន្ត “I Am Not Pan Jin Lian” ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​របស់​ខ្លួន។

 

ដូច​សព្វ​មួយ​ដង​ តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បាន​ធ្វើ​ឲ្យ​អ្នក​កាសែត​គ្រប់​រូប​មិន​អាច​ងាក​ចេញ​ពី​កន្លែង​ផ្សេង​បាន​ដោយ​ភាព​ទាក់ទាញ​របស់​ខ្លួន។ មាន​វត្តមាន​នៅ​ទី​នេះ ស្រី​ស្អាត​វ័យ​៣៥​ឆ្នាំ​បាន​ស្លៀក​រ៉ូប​ស្បៃ​ពណ៌​ស​វែង​អូស​ដី និង​ឆែក​យ៉ាង​ខ្ពស់​ដល់​ភ្លៅ។

 

Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

 

គួរ​បញ្ជាក់​ផង​ដែរ​ថា “I Am Not Pan Jin Lian” គឺ​ជា​ភាពយន្ត​ចិន​តែ​មួយ​គត់​ដែល​មាន​មុខ​មក​ប្រជែង​យក​ពាន​ក្នុង​ឆ្នាំ​នេះ។ ស្នាដៃ​ថ្មី​របស់​តារា​សម្ដែង​ត្រកូល Fan ត្រូវ​បាន​គេ​វាយ​តម្លៃ​យ៉ាង​ខ្ពស់​បំផុត​ដោយ​លោក Jóse Luis Rebordinos នាយកប្រតិបត្តិរបស់កម្មវិធីនេះបាន​បញ្ចេញ​មតិ​ថា​រឿង​ថ្មី​របស់ Bingbing គឺ​ភាពយន្ត​ចម្បង​នៅ​ក្នុង​កម្មវិធី​ឆ្នាំ​នេះ៕

 

Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

 

Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

 

Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

 

Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

 

Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

 

ចុចអាន៖Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao