ទៅ​​លេង​ទន្លេបាទី កុំ​ខ្លាច​រឿង អ្នក​លក់​កោ​រមិនដាក់ទឹក

ភ្ញៀវ​ទេសចរ​ពេល​មក​លេង​រមណីយដ្ឋាន​ទន្លេបាទី​ កុំ​ខ្លាច​រឿង​អ្នក​លក់​កោរ​ ត្បិត​អី​តម្លៃ​មុខ​ម្ហូប​ទាំង​អស់​ត្រូវ​បាន​សហគមន៍​គ្រប់គ្រង​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ខ្នាំងខ្នាក់​ឬ​មិន​សប្បាយ​ចិត្ត​ឡើយ។

 

ទៅ​​លេង​ទន្លេបាទី កុំ​ខ្លាច​រឿង អ្នក​លក់​កោ​រមិនដាក់ទឹក

 

លោក ហ៊ូ លុន​ ប្រធាន​ក្រុម​ប្រឹក្សា​គ្រប់គ្រង​រមណីយដ្ឋាន​ទន្លេ​បាទី​បាន​ប្រាប់​ក្រុម​ការងារ “ផ្លូវ​ទៅស្រុក” ថា ដើម្បី​​ឲ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​រមណីយដ្ឋាន​ទន្លេ​បាទី​មាន​ភាព​កក់ក្តៅ រាល់​តម្លៃ​​ម្ហូប​អាហារ​នានា​ដែល​លក់​ក្នុង​រមណីយដ្ឋាន​​ត្រូវ​បាន​កំណត់​តម្លៃ​​រួម​ដោយ​សហគមន៍​ ដោយ​មិន​អនុញ្ញាតិ​​ឲ្យ​លក់​បំប៉ោង​តម្លៃ​​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ខ្លាច​រអារ​ក្នុង​ពេល​មក​កម្សាន្ត។

 

ទៅ​​លេង​ទន្លេបាទី កុំ​ខ្លាច​រឿង អ្នក​លក់​កោ​រមិនដាក់ទឹក

លោក ហ៊ូ លុន

 

លោក​ថា ក្នុង​នាម​លោក​ជា​ប្រធាន​សហគមន៍​តែង​តែ​បើក​ការ​ប្រជុំ​ជា​ញឹកញាប់​​ជាមួយ​បង​ប្អូន​អ្នក​លក់​ដូរ​ លើ​បញ្ហា​តម្លៃ​លក់​ឲ្យ​បាន​សមស្រប​​​ដែល​អាច​​ទទួល​យក​បាន​ទាំង​ភ្ញៀវ​ដែល​មក​កម្សាន្ត​​និង​បងប្អូន​​លក់​ដូរ​ក្នុង​​​សហគមន៍។

 

​​​រមណីយដ្ឋាន​ទន្លេបាទីបច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រងរបស់​​​សហគមន៍ បន្ទាប់​​ពី​​អាជ្ញាធរ​ខេត្ត​បាន​ដកហូត​សិទ្ធិ​គ្រប់គ្រង​អាជីវកម្ម​ពី​ក្រុមហ៊ុន​ឯកជន​។

 

ទៅ​​លេង​ទន្លេបាទី កុំ​ខ្លាច​រឿង អ្នក​លក់​កោ​រមិនដាក់ទឹក

 

 

លោក​​ប្រធាន​សហគមន៍​រូប​នេះ​បញ្ជាក់​ថា ប្រសិន​បើ​​ភ្ញៀវ​ទេសចរ​មាន​បញ្ហា​ណា​មួយ​រឿង​តម្លៃ​ អាច​ទំនាក់ទំនង​មក​លោក​ផ្ទាល់​ឬ​​សហគមន៍​ភ្លាមៗ ដោយ​លេខ​ទូរសព្ទមាន​នៅ​ក្នុង​បញ្ជី​មុខ​​ម្ហូប​តែ​ម្ដង៕

 

ទៅ​​លេង​ទន្លេបាទី កុំ​ខ្លាច​រឿង អ្នក​លក់​កោ​រមិនដាក់ទឹក

 

ទៅ​​លេង​ទន្លេបាទី កុំ​ខ្លាច​រឿង អ្នក​លក់​កោ​រមិនដាក់ទឹក

 

ទៅ​​លេង​ទន្លេបាទី កុំ​ខ្លាច​រឿង អ្នក​លក់​កោ​រមិនដាក់ទឹក

 

អត្ថបទ៖ ខុត សីហា