ពិការ​ដៃ​ជើង​ប្រើ​មាត់​ប៉ាក់​រូប​​៣ឆ្នាំ​​ ព្រោះ​ចង់​បាន​កុំព្យូទ័រ​មួយ​គ្រឿង​

​ស្ត្រី​ពិការ​ដៃ​ជើង​ជនជាតិ​ចិន​​​ម្នាក់​​កំពុង​ធ្វើ​ឲ្យ​មហាជន​​ស្ងើចសរសើរ​ពី​ការ​តស៊ូ​ព្យាយាម​ប៉ាក់​ផ្ទាំង​ក្រណាត់​ជាមួយ​ម្ជុល​តូច​ៗ​​ ដោយ​ប្រើ​មាត់​​អស់​រយៈពេលជាង​​​ ៣​ឆ្នាំ​​ហើយ​។

 

ពិការ​ដៃ​ជើង​ប្រើ​មាត់​ប៉ាក់​រូប​​៣ឆ្នាំ​​ ព្រោះ​ចង់​បាន​កុំព្យូទ័រ​មួយ​គ្រឿង​

 

នាង Ren Jiangmin អាយុ​២៣​ឆ្នាំ បាន​​កើត ​និង​​ធំ​ដឹង​ក្ដី​​ទាំង​ពិការ​សរសៃ​ខួរក្បាល​ ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​​​នៃ​​ខេត្ត​ហេបេ ភាគ​ខាង​ជើង​​ប្រទេស​ចិន ​ដែល​​នាង​មិន​អាច​​​ប្រើ​ដៃ ឬ​ជើង​​តាម​ចិត្ត​​ចង់ ​ដូច​​មនុស្ស​ទូទៅ​បាន​ទេ។

 

Ren ​បាន​បង្កើត​​​ផ្ទាំង​គំនូរ​ក្រណាត់​យ៉ាង​ស្អាត ដោយ​ប្រើ​ម្ជុលដេរ​​ មក​ផ្អឹប​នឹង​បបូរ​​មាត់​ចាក់​ចុះ​ ចាក់​ឡើង​បន្តិច​ម្ដង​ៗ​​ រហូត​បាន​មួយ​ផ្ទាំង​ៗ​ ​​ត្រូវ​ចំណាយ​ពេល​រាប់​​ខែ។

 

ការ​ប៉ាក់​ទៀត​សោត មាន​រូប​​ពិបាក​ៗ​​ជា​ច្រើន​ដូច​ជា​​​ផ្កា​រីក ផ្កាអ័រគីដេ ផ្កា​ច្រើន​ស្រទាប់ ដើម​ឫស្សី សត្វ និង​តុក្កតា​​ជា​ដើម។ ទោះ​ជា​ជួប​ឧបសគ្គ​​យ៉ាង​ណា Ren ​និយាយ​ថា​ “ខ្ញុំ​ស្រលាញ់​ការ​ងារ​ប៉ាក់​​រូប​នេះ ​ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អផ្សុក​​ធុញ​ថប់​។ ខ្ញុំ​ចង់​លក់​​​​ប៉ាក់​ទាំង៨ផ្ទាំង​​​​នេះ​​ តាម​​អនឡាញ ដើម្បី​អាច​​លៃលក​​​ទិញ​កុំព្យូទ័រ​បាន​មួយ​គ្រឿង”។

 

អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​ចិន​រាប់​ពាន់​នាក់​ បាន​បង្ហាញ​​ការ​កោត​សរសើរ​​ចំពោះ​ភាព​អត់​ធ្មត់ ​និង​ខ្លះ​​ឆ្ងល់​ពី​​ផ្ទាំង​ប៉ាក់​​​ប៉ុន​បាត​ដៃ​មួយ​​ ធ្វើ​ឲ្យ​​នាង​​​ចំណាយ​ពេល​រាប់​សិប​ខែ ​តែ​នាង​នៅ​មិនព្រម​​បោះ​បង់៕

 

ពិការ​ដៃ​ជើង​ប្រើ​មាត់​ប៉ាក់​រូប​​៣ឆ្នាំ​​ ព្រោះ​ចង់​បាន​កុំព្យូទ័រ​មួយ​គ្រឿង​

 

ពិការ​ដៃ​ជើង​ប្រើ​មាត់​ប៉ាក់​រូប​​៣ឆ្នាំ​​ ព្រោះ​ចង់​បាន​កុំព្យូទ័រ​មួយ​គ្រឿង​

 

ពិការ​ដៃ​ជើង​ប្រើ​មាត់​ប៉ាក់​រូប​​៣ឆ្នាំ​​ ព្រោះ​ចង់​បាន​កុំព្យូទ័រ​មួយ​គ្រឿង​

 

ពិការ​ដៃ​ជើង​ប្រើ​មាត់​ប៉ាក់​រូប​​៣ឆ្នាំ​​ ព្រោះ​ចង់​បាន​កុំព្យូទ័រ​មួយ​គ្រឿង​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV