គ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំពូលតារាបង្ហាញម៉ូដអេស្ប៉ាញ

6 Videos


យោងតាមប្រភពព័ត៌មាន Daily Sports Daily របស់អេស្ប៉ាញ បានឲ្យដឹងថា កំពូលកីឡាករខ្សែប្រយុទ្ធក្លឹបរៀលម៉ាឌ្រីដ លោក គ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងតែបង្កាត់ភ្លើងស្នេហ៍យ៉ាងសន្ធោសន្ធៅជាមួយនឹងកំពូល តារាបង្ហាញម៉ូដអេស្ប៉ាញ នាង Desire Cordero ដោយថ្មីៗនេះពួកគេបានណាត់ជួបគ្នាជាញឹកញាប់ ។

គ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំពូលតារាបង្ហាញម៉ូដអេស្ប៉ាញ

នាង Cordero ធ្លាប់ត្រូវបានគេផ្តល់រហស្សនាមថា ជាស្រីស្អាតរបស់អេស្ប៉ាញ ។ មុននេះនាងបានបែកបាក់ជាមួយនឹងអតីតមិត្តប្រុសលោក Enzo Rennella ដែលជាអតីតកីឡាករក្លឹប Real Betis និងបច្ចុប្បន្នកំពុងតែលេងនៅក្លឹបបាល់ទាត់អាមេរិក ។ តាមព័ត៌មានបានឲ្យដឹងទៀតថា លោក រ៉ូណាល់ដូ បានទាក់ទងជាមួយនឹងនាង Cordero ក្នុងការឆ្លើយឆ្លងគ្នាតាមរយៈប្រព័ន្ធ Instagram អស់រយៈពេល ប្រហែលជាមួយខែរួចមកហើយ ដោយក្នុងរយៈពេលនោះពួកគេបានណាត់ជួបគ្នាជាញឹកញាប់ទៀតផង ។ ម្យ៉ាងទៀត នៅពេលនេះនាង Cordero បានផ្លាស់ទីលំនៅមកនៅទីក្រុងរៀលម៉ាឌ្រីដ ដែលគ្រោងនឹងមករួមរស់ជាមួយ រ៉ូណាល់ដូ ទៀតផង ។

គ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំពូលតារាបង្ហាញម៉ូដអេស្ប៉ាញ

កាលពីដើមឆ្នាំ ២០១៥ បន្ទាប់ពីលោក រ៉ូណាល់ដូ បែកបាក់ជាមួយនឹងមិត្តស្រីចាស់នាង Jelena រួចមកមិនដែលមានលេចឮថា លោកមានមិត្តស្រីទៀតឡើយ ប៉ុន្តែកន្លងមកកំពូលកីឡាកររូបនេះធ្លាប់មានរឿងអាស្រូវស្នេហាជាមួយតារាបង្ហាញម៉ូដជាច្រើនរូប ដោយក្នុងនោះរួមមាននាង Paula Suarez នាង Eiza Gonzalez នាង Claudia Sanchez នាង Cristina Buccino នាង Cassandra Davis និងនាង Elisa Panicis ៕ គ ឡេង

គ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំពូលតារាបង្ហាញម៉ូដអេស្ប៉ាញគ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំពូលតារាបង្ហាញម៉ូដអេស្ប៉ាញគ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំពូលតារាបង្ហាញម៉ូដអេស្ប៉ាញគ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំពូលតារាបង្ហាញម៉ូដអេស្ប៉ាញគ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំពូលតារាបង្ហាញម៉ូដអេស្ប៉ាញ