នគរបាលអន្តោប្រវេសន៍បញ្ជូនជនជាតិចិនតៃវ៉ាន់និងចិនដីគោក៦៣នាក់ទៅប្រទេសគេវិញ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ បានបញ្ជូនជនជាតិចិនជាង៦០នាក់ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះរបស់ប្រទេសចិន បន្ទាប់ពីជនជាតិចិនទាំងនេះត្រូវបានសមត្ថកិច្ចបង្រ្កាបបាននាពេលកន្លងមក។

នគរបាលអន្តោប្រវេសន៍បញ្ជូនជនជាតិចិនតៃវ៉ាន់និងចិនដីគោក៦៣នាក់ទៅប្រទេសគេវិញ

លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៏នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ និងចិនដីគោក ដែលសមត្ថកិច្ចធ្វើការបណ្តេញចេញពីក្នុងប្រទេសកម្ពុជាខាងលើនេះ មានចំនួន ៦៣នាក់ ក្នុងនោះមានស្រីចំនួន ៨នាក់ បន្ទាប់ពីកន្លងមកត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រទេសកម្ពុជា ចុះបង្ក្រាបបានកាលពីល្ងាចថ្ងៃទី ៣០ ខែសីហា ២០១៦ នៅចំណុចខុនដូមួយកន្លែង ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ សូនិច ក្នុងភូមិព្រែកជាងព្រំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលអន្តោប្រវេសន៍បញ្ជូនជនជាតិចិនតៃវ៉ាន់និងចិនដីគោក៦៣នាក់ទៅប្រទេសគេវិញ

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ជនជាតិចិនទាំងនេះត្រូវចោទប្រកាន់ពីបទកំហែងទារប្រាក់តាមប្រពន្ធ័អ៊ីនធឺណេត។ សមត្ថកិច្ចយើងបានរឹបអូសវត្ថុតាងមួយចំនួនរួមមាន ឧបករណ៍សម្រាប់ប្រើប្រាស់ជាគ្រឿងអេឡិចត្រូនិ សម្រាប់ធ្វើសកម្មភាពកំហែងទារប្រាក់ មួយចំនួនធំ ព្រមទាំងឯកសារផ្សេងៗជាច្រើនទៀត ។ រសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៦ សមត្ថកិច្ចកម្ពុជា បានសហការជាមួយនឹងសមត្ថកិច្ចរបស់ប្រទេសចិន សម្រេចធ្វើការបណ្តេញជនអន្តោប្រវេសន៍ទាំង៦៣នាក់ ទៅកាន់ប្រទេសរបស់ខ្លួនវិញ តាមជើងយន្តហោះរបស់ប្រទេសចិនឆ្ពោះទៅមាតុភូមិរបស់គេវិញ និងឈប់ឲ្យមកកម្ពុជាវិញដាច់ខាត ៕ប្រាថ្នា
នគរបាលអន្តោប្រវេសន៍បញ្ជូនជនជាតិចិនតៃវ៉ាន់និងចិនដីគោក៦៣នាក់ទៅប្រទេសគេវិញ

នគរបាលអន្តោប្រវេសន៍បញ្ជូនជនជាតិចិនតៃវ៉ាន់និងចិនដីគោក៦៣នាក់ទៅប្រទេសគេវិញ

ប្រភព៖ Nokorwatnews

  • នគរបាលអន្តោប្រវេសន៍បញ្ជូនជនជាតិចិនតៃវ៉ាន់និងចិនដីគោក៦៣នាក់ទៅប្រទេសគេវិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: