សមត្ថកិច្ច​រឹបអូស​ប្រហុក​ធ្វើ​ពី​ត្រី​មាន​ជាតិ​គីមី​នាំ​ចូល​ពី​វៀតណាម

សមត្ថកិច្ច​រឹបអូស​ប្រហុក​ធ្វើ​ពី​ត្រី​មាន​ជាតិ​គីមី​នាំ​ចូល​ពី​វៀតណាម

តាកែវៈ នាយកដ្ឋានត្រួតពិនិត្យទំនិញនាំចេញ នាំចូលហៅកាត់ថាកាំកុងត្រូលសាខាខេត្តតាកែវកាលពីម្សិលមិញបានរឹបអូសប្រហុកចំនួន ១៨៣ គីឡូក្រាមពីសិប្បកម្មផលិតប្រហុករបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទ្រាំងដោយសារប្រហុកទាំងនេះធ្វើពីត្រីនាំចូលពីប្រទេសវៀតណាមដែលមានសារធាតុគីមីប្រភេទហ័្វរម៉ាលីន។ នេះបើតាមមន្ត្រីកាំកុងត្រូលសាខាខេត្ត។

លោក ប៉ោ លាងគង់ ប្រធានកាំកុងត្រូលសាខាខេត្តតាកែវបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានពីពលរដ្ឋលោកបានសហការជាមួយអាជ្ញាធរស្រុកទ្រាំងហើយបានចុះទៅពិនិត្យទីតាំងផលិតប្រហុកចំនួន ៦ កន្លែងស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។លោកថ្លែងថាក្នុងចំណោមទីតាំងទាំង ៦ នោះមាន ៤ ទីតាំងផលិតប្រហុកធ្វើពីត្រីរស់នាំចូលពីវៀតណាមដែលមានសារធាតុហ្វ័រម៉ាលីនសម្រាប់ដាក់សាកសពហើយ ២ កន្លែងទៀតប្រើត្រីដែលនេសាទបានក្នុងស្រុក។

លោកថ្លែងថា៖ «ក្នុងចំណោម ៦ ទីតាំងហ្នឹងមាន ២ ទីតាំងដែលយើងពិនិត្យឃើញថាអត់មានសារធាតុគីមីអីទេ។ ២ ទីតាំងគឺគាត់ផលិតពីត្រីតូចៗដែលនាំពីកំពង់ឆ្នាំង និងពោធិ៍សាត់ជាត្រីខ្មែរយើង»។ទោះយ៉ាងណាអ្នកដែលបើកសិប្បកម្មប្រហុកទាំងនេះមិនប្រឈមនឹងទោសទណ្ឌទេគ្រាន់តែទទួលការណែនាំ និងធ្វើកិច្ចសន្យាឈប់ប្រើត្រីដែលមានសារធាតុគីមីទាំងនេះ និងត្រូវសុំច្បាប់បើកសិប្បកម្មត្រឹមត្រូវ។

លោក ប៉ោ លាងគង់ និយាយថា៖ «ទីតាំងកែច្នៃយើងឲ្យគាត់ឈប់ធ្វើហើយហៅគាត់មកធ្វើកិច្ចសន្យាមិនឲ្យធ្វើអ៊ីចឹងទៀតទេ»។ នៅថ្ងៃនេះគណៈបញ្ជាការឯកភាពស្រុកនឹងកោះប្រជុំពីបញ្ហារបស់សិប្បកម្មទាំង ៦ នេះ។លោកបានបញ្ជាក់ថាត្រីរស់មានសារធាតុសម្រាប់ដាក់សាកសពទាំងនេះត្រូវបាននាំចូលពីវៀតណាមតាមច្រករបៀងក្នុងស្រុកបុរីជលសា។ លោកស្នើឲ្យអាជ្ញាធរក្នុងមូលដ្ឋានជួយទប់ស្កាត់កុំឲ្យមានការនាំចូលទំនិញខុសច្បាប់ និងខូចគុណភាពមកកម្ពុជាទៀត។លោក បាន ទូច មន្ត្រីកងរាជអាវុធហត្ថម្នាក់ក្នុងស្រុកបុរីជលសាបានឲ្យដឹងថាការនាំត្រី និងប្រហុកចូលកម្ពុជាតាមស្រុកបុរីជលសារកើតមានជាញឹកញាប់តាមច្រកខុសច្បាប់ដែលសមត្ថកិច្ចពិបាកនឹងគ្រប់គ្រង។

លោកថា៖ «មានច្រើនករណីណាស់ពិបាកគ្រប់គ្រងព្រោះមានច្រកលួចលាក់ច្រើនហើយមកតាមទូក។ ពេលយើងចាប់បានបញ្ជូនទៅជំនាញនៅកោះកុង»៕

ប្រភព ៖ postkhmer

  • សមត្ថកិច្ច​រឹបអូស​ប្រហុក​ធ្វើ​ពី​ត្រី​មាន​ជាតិ​គីមី​នាំ​ចូល​ពី​វៀតណាម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: