នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

រាជធានីភ្នំពេញ៖  កាលពីព្រឹកថ្ងៃទី ១៩ កញ្ញា ២០១៦ គូស្វាមីភរិយាវ័យក្មេង ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន ផលិតផលគ្រឿងសម្អាង និងថែរក្សាសម្ផស្ស គ្រួសារកក់ក្តៅ Online Shop បានដឹកនាំក្រុមការងារ ចែកបបរ នំបុ័ង និងទឹកបរិសុទ្ធ ទ្រង់ទ្រាយធំ ជូនដល់ ប្រជាជនក្រីក្រ និងកុមារ នៅមន្ទីរពេទ្យគន្ធបុប្ផា។កម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ធ្វើឡើងក្នុងគោលបំណង ចែករំលែកភាពកក់ក្តៅ និងសេចក្តីស្រឡាញ់តាមរយៈការផ្តល់ជំនួយដល់ប្រជាជនក្រីក្រ កុមារ និងជនដែលត្រូវការជំនួយជាចាំបាច់។

នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

ក្នុងឱកាសឱឡារឹកនេះ ក្រុមការងារគ្រួសារកក់ក្តៅ Online Shop ប្រមាណ ២០រូប រួមទាំងម្ចាស់ក្រុមហ៊ុនផ្ទាល់ ពិតជាមមាញឹក ដុតដៃដុតជើង រៀបចំ បបរ នំបុ័ង ទឹកបរិសុទ្ធ ចែកជូន ប្រជាជនក្រីក្រ អាណាព្យាបាល និងកុមារ នៅមន្ទីរពេទ្យគន្ធបុប្ផា។
“ស្នាមញញឹមរបស់បងប្អូន ក្មួយៗ កុមារនៅទីនេះ ពិតជាធ្វើឲ្យនាងខ្ញុំ មានអារម្មណ៏រំភើបសប្បាយរីករាយ និងជាកម្លាំងចិត្តដល់នាងខ្ញុំ និងក្រុមហ៊ុនគ្រួសារកក់ក្តៅ ឲ្យនូវតែបន្តសកម្មភាពសប្បុរសធម៌នេះ”  អ្នកស្រី សុភ័ក្រ អគ្គនាយិកា គ្រួសារកក់ក្តៅOnline Shop និយាយ “នាងខ្ញុំសូមជូនពរដល់កុមារ នៅមន្ទីរពេទ្យគន្ធបុប្ផា ឲ្យឆាប់ជាសះស្បើយពីជម្ងឺ និងមានអនាគត ភ្លឺស្វាងដូចជាកុមារដ៏ទេទៀត”។

ដៃម្ខាងបីកូន ដៃម្ខាងទៀត បញ្ចុកបបរកូនអាយុ២ខួប ដែលមានជម្ងឺដុំសាច់ អ្នកមីង រុន សាវឿន អ្នកខេត្តព្រៃវែង បានឲ្យដឹងថា មីងមានលុយត្រឹមតែ២ម៉ឺនរៀលជាប់នឹងខ្លូន។ មីងអត់ហ៊ានទិញ អីញុំាទេ ខ្លាចខ្វះលុយទៅផ្ទះវិញ តែសំណាងល្អ មានក្រុមហ៊ុនគេចែកបបរ នំបុ័ង និងទឹកសុទ្ធ កុំអីមីងនឹងកូនមិនដឹងជាយ៉ាងណាទេ។អ្នកមីង សាវឿន “មីងសូមអរគុណសម្រាប់អំណោយនៅថ្ងៃនេះ មីងនឹងកូនមីងរស់បានមួយថ្ងៃទៀតហើយ!”

បន្ទាប់ពីបញ្ចប់បេសកម្មចែកបបរជូនដល់កុមារអ្នកជម្ងឺ អាណាព្យាបាល ប្រជាជនក្រីក្ររួចមក ម្ចាស់ក្រុមហ៊ុននេះ បានពាំនាំយកថវិកា ចំនួន ៥00 ដុល្លារសហរដ្ឋអាមេរិច ជូនដល់មុន្ទីពេទ្យគន្ធបុប្ផាថែមទៀត។លោក អ៊ុច សម្បត្តិ អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្តៅ Online Shop មានប្រសាសន៏ថា៖ “ឧត្តមភរិយាខ្ញុំ និងខ្ញុំបាទ នឹងនៅតែបន្តនូវសកម្មភាពសប្បុរសធម៌ ដើម្បីជួយដល់ប្រជាជនក្រីក្រ និងកុមារ ដែលត្រូវការជំនួយ ជាក់ស្តែងដូចជាកម្មវិធីចែកបបរ និងនំបុ័ងនៅមន្ទីរពេទ្យគន្ធបុប្ផាថ្ងៃនេះ”។

នេះជាកម្មវិធីសប្បុរសធម៌លើកទី ៦ របស់គ្រួសារកក់ក្តៅ Online Shop រួមមាន លើកទីមួយ នៅអង្គការផ្ទះបាយកុមារ លើកទី២ អង្គការកុមារនៅស្ទឹងមានជ័យ លើកទី៣ មន្ទីរពេទ្យគន្ធបុប្ផា លើកទី៤ កម្មវិធីសម្អាតបរិស្ថាន និងលើកទី៥ នៅ អង្គការ បុរីកុមារអាស៊ី ទួលស្លែង។

នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

ប្រភព ៖ kqube

  • នាយក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ​បាន​ធ្វើ​រឿង​មនុស្ស​ធម៌​ល្អ​យ៉ាង​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: