វៀតណាម​គ្រោង​ដាក់​បញ្ចូល​ភាសា​រុស្ស៊ីនិង​ចិន​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ

វៀតណាម​គ្រោង​ដាក់​បញ្ចូល​ភាសា​រុស្ស៊ីនិង​ចិន​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ

សារព័ត៌មានវៀតណាមបានឲ្យដឹងថា ក្រសួងអប់រំរបស់ប្រទេសនេះនឹងដាក់បញ្ចូលភាសាចិននិងរុស្ស៊ីទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅបន្ថែមទៅលើភាសាអង់គ្លេស។

សារព័ត៌មាន Viet Nam News បានផ្សាយនៅថ្ងៃនេះថា ក្រសួងអប់រំវៀតណាមនឹងដាក់ចេញកម្មវិធីបង្រៀនភាសារុស្ស៊ីនិងចិនជាភាសាបរទេសទីមួយសម្រាប់សិស្សចាប់ពីថ្នាក់ទី៣នៅកម្រិតបឋមសិក្សារហូតដល់ថ្នាក់ទី ១២ចាប់ពីឆ្នាំក្រោយនេះ។

យោងតាម Viet Nam News ក្រសួងអប់រំវៀតណាមក៏បានចាប់ផ្ដើមកម្មវិធីបង្រៀនភាសាជប៉ុនសាកល្បងផងដែរសម្រាប់សិស្សថ្នាក់ទី៣ចាប់ពីឆ្នាំសិក្សា២០១៦-២០១៧នេះ។ កម្មវិធីបង្រៀនសាកល្បងនេះបានចាប់ផ្ដើមនៅដើមខែនេះនៅតាមសាលាចំនួន៥នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ។

ភាសាកូរ៉េនិងបារាំងក៏ត្រូវបង្រៀនជាភាសាបរទេសទីពីរផងដែរចាប់ពីឆ្នាំសិក្សានេះ។ ភាសាកូរ៉េកំពុងត្រូវបានបង្រៀននៅថ្នាក់ទី៦និងថ្នាក់ទី១០នៅតាមសាលារៀនមួយចំនួននៅតាមទីក្រុងសំខាន់ទាំងពីរនេះ។ ចាប់ពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០១៥ ភាសាកូរ៉េអាចនឹងត្រូវដាក់ឲ្យបង្រៀននៅតាមថ្នាក់ដទៃទៀតក្នុងកម្រិតបឋមភូមិ និងទុតិយភូមិ។

ទោះជាយ៉ាងណា អង់គ្លេសនៅតែជាភាសាបរទេសអាទិភាព ដោយក្រសួងអប់រំវៀតណាមជំរុញទៅមន្ទីរអប់រំនៅតាមខេត្តឲ្យជ្រើសរើសនិងបង្កើតកម្មវិធីសិក្សាថ្នាក់ពីរភាសាវៀតណាម-អង់គ្លេស ដើម្បីបង្កើតចំណេះដឹងភាសាអង់គ្លេសរបស់សិស្សានុសិស្សទាក់ទងនឹងគណិតវិទ្យានិងមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិ៕

ប្រពភ៖ VOD

  • វៀតណាម​គ្រោង​ដាក់​បញ្ចូល​ភាសា​រុស្ស៊ីនិង​ចិន​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: