Teaser រឿងវិកលចរិតពិតជារសជាតិថ្មី មិនដូចគេ (មានវីដេអូខ្លី)

ខ្សែភាពយន្តរឿងវិកលចរិត ដែលបងប្អូនបានទន្ទឹងរង់ចាំពេលនេះ បានចេញ Teaser ជាផ្លូវការរបស់ខ្លួនហើយ គ្រាន់តែបើកមើលភ្លាមក៏ព្រឺសម្បុរទៅហើយ មនុស្សឆ្កួតម្នាក់រត់ឆ្កួត កណ្តាលទីក្រុងក្បាលហូរឈា មកក្លាក់ស្រែកថាជួយផងៗ ខ្មោចបិសាច ហើយក៏មកឈប់ នៅកណ្តាលភ្លើងស្តុបស្រែកឈ្លោះ ជាមួយមេឃ មនុស្សទាំងអស់រួមគ្នាសម្លឹងមើលគាត់ ហើយឆ្ងល់ថាគាត់រត់មកពីណា មានរឿងអីបានស្រែកអោយគេជួយ ហើយចុះម៉េចក៏ទៅ ឈ្លោះជាមួយមេឃទៅវិញ អាថ៌កំបាំងទាំងអស់នេះ គឺមានតែនៅក្នុងខ្សែភាពយន្តរឿងវិកលចរិតនេះតែប៉ុណ្ណោះ ដែលអាចស្រាយចម្ងល់ទាំងអស់នេះបាន។

រឿងវិកលចរិតជាស្នាដៃថ្មីរបស់អ្នកដឹកនាំរឿងដ៏ល្បី គឺរឿងខ្មោចដើមចេកជ្វា ដែលជាប្រភេទរឿងភ័យរន្ធត់ ដែលអ្នកណាៗក៏ធ្លាប់ បានទស្សនាហើយត្រូវបានខ្មោចដើមចេកជ្វាលង បះសក់គ្រប់ៗគ្នាដែរ ហើយពេលនេះស្នាដៃថ្មីភ័យរន្ធត់របស់គាត់ បានត្រឡប់មកជាថ្មីម្តងទៀតហើយ ជាមួយនឹងចំណងជើងថ្មីវិកលចរិតវិញម្តង បើតាមការសង្កេត ពីអ្នកគាំទ្រ ខ្សែភាពយន្តរបស់គាត់លើកនេះ ពិតជាចំឡែកគួរអោយកត់សម្គាល់ ទីមួយបន្ថែមពីដឹកនាំ រឿងគាត់សម្តែងដោយខ្លួនឯងតែម្តង ទី២រឿងនេះដកស្រង់ចេញពីរឿងពិត ដូចនេះជឿជាក់ ថារឿងថ្មីរបស់គាត់នេះពិតជាធ្វើអោយកក្រើកនៅចុងឆ្នាំនេះជាក់ជាមិនខាន។

បើដូចការគ្រោងទុកខ្សែភាពយន្តនេះ និងបញ្ចាំងជូនទស្សនាពេលខាងមុខក្នុង ខែធ្នូឆាប់ៗនេះ សូមរងចាំទស្សនាទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload