ដល់ក! បើមុខស្អាតម្លឹងៗ គ្មានអ្នកណាថាប្រុសនោះទេ!

ថៃ៖ ក្មេងប្រុសម្នាក់ ត្រូវបានល្បីល្បាញក្នុងបណ្តាញសង្គម ជាមួយនឹងមុខមាត់ស្រស់ស្អាតខ្លាំង ដូចនឹងមនុស្សស្រីពិត។

រូបថតជាច្រើនសន្លឹក របស់ក្មេងប្រុសម្នាក់ ពេលតែងខ្លួនជាស្រី បានធ្វើឲ្យគេ ចែក ចាយយ៉ាងព្រោងព្រាត នៅក្នុងអ៊ិនធើណេត ដោយសារតែទម្រង់មុខ គួរឲ្យស្រលាញ់ ស្ទើរតែដូចនារីទាំងស្រុងទៅហើយ។ 

បើតាមសារព័ត៌មានថៃមួយ បានឲ្យដឹងថា ក្មេងប្រុសរូបនោះ មានអាយុទើបតែ១៥ឆ្នាំ ជាកូនកាត់កាត់ថៃ_ស្វីស ដែលបច្ចុប្បន្ន រូបគេកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ជាមួយនឹងមុខស្អាតដូចជាតុក្តតា។ ហើយក្នុងនោះដែរ រូបគេក៏បានអះអាងថា សម្រស់របស់គេ សូម្បីតែច្រមុះ និងបបូរមាត់ មិនបានកែកុនអ្វីនោះទេ គឺធម្មជាតិទាំងអស់។

ដោយសារតែមុខមាត់ស្អាតពេកនេះហើយ បានធ្វើឲ្យមនុស្សជាច្រើននាក់ នាំគ្នាចុច Follow ក្នុងគណនីហ្វេសប៊ុករបស់ក្មេងប្រុសរូបនោះ ជាង៨ម៉ឺននាក់ឯណោះ៕

ចង់ដឹងថាក្មេងប្រុសរូបនោះ ពិតស្រស់ស្អាតខ្លាំងប៉ុណ្ណា ពេលតែងខ្លួនជាស្រី តោះមើលរូបថតគេទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងការតែងខ្លួនជានារីនេះដែរ ក៏មានបុរសម្នាក់ បានធ្វើឲ្យគេចាប់អារម្មណ៍លើរូបសម្រស់របស់គាត់ ពេលតែខ្លួនជានារី ដែលស្រស់ស្អាតយ៉ាងខ្លាំង។

បុរសម្នាក់ ត្រូវបានអ្នកគាំទ្រ ភ្ញាក់ផ្អើលផងដែរ ពេលឃើញសម្រស់របស់រូបលោក ដូចជាស្រី។

លោក Han Ji Ho ត្រូវបាន គ្រប់គ្នា ទទួលស្គាល់ថា ជាប្រុសស្អាតម្នាក់ និងមានរូបរាងសង្ហារ ដែលកម្ពស់ គឺ១.៨៣ សង់ទីម៉ែត្រ និងទម្ងន់ ៦៥គីឡូក្រាម។

ក្នុងនោះដែរ ប្រុសស្អាត វ័យ២១ឆ្នាំ រូបនេះ កំពុងតែ មានភាព ល្បីល្បាញកាន់តែខ្លាំងទៅៗ ជាមួយនឹងផ្ទៃមុខរបស់គាត់ និងជាពិសេស នៅពេល គាត់តុបតែង និងស្លៀកពាក់ ជាស្រី គឺពិតជា ស្រស់ស្អាត យ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីគាត់ ធ្វើការកែសម្ជស្សហើយនោះ ទម្រង់មុខ របស់គាត់ កាន់តែ មានភាពទាក់ទាញ ក្នុងក្រសែភ្នែក របស់មហាជនគ្រប់គ្នា ។ មិនតែប៉ុណ្ណោះ បន្ទាប់ពី គាត់ផាត់មុខជា ស្រីហើយ នោះ បានធ្វើអោយគ្រប់គ្នា សរសើរថា គួរអោយស្រលាញ់ និងស្រស់ស្អាត ដូចជា ស្រីកូរ៉េខ្លាំងណាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload