​២នាក់ មីងនិងក្មួយ ​ទៅបេះកញ្ឆែត រអិលជើង ធ្លាក់ប្រឡាយ លង់ស្លាប់ទាំងពីរ

ត្បូងឃ្មុំ ៖ ២នាក់មីង និងក្មួយ បានរអិលជើងធ្លាក់ ចូលប្រឡាយលង់​​ស្លាប់ទាំងពីរនាក់ ខណៈពេលចុះ បេះកញ្ឆែតកាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិគោល ឃុំរកាពប្រាំ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីមន្រ្តី សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាស្ត្រី ទី១ ឈ្មោះ កែវ ធារ៉ា អាយុ ២២ឆ្នាំ ត្រូវជាម្តាយមីង និង ឈ្មោះ ចាន់ ស្រីធី អាយុ ១៥ឆ្នាំ ត្រូវជាក្មួយ អ្នក ទាំងពីរមានទីលំនៅភូមិ៨.១៥ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​

មុនពេលកើតហេតុ មានក្មេងឃ្វាល គោ បានឃើញស្ត្រីរងគ្រោះទាំងពីរនាក់ បានទៅបេះកញ្ឆែត​នៅប្រឡាយទឹក ដែលបណ្តោយមានប្រវែង ២គីឡូម៉ែត្រ និងទទឹងប្រវែងជិត ៣ម៉ែត្រ ដោយខណៈនោះ មានក្មេងស្រីជំទង់ បានចុះបេះកញ្ឆែត នៅមាត់ប្រឡាយ ហើយបានរអិលជើងធ្លាក់ចូលក្នុងទឹកប្រឡាយនោះ ​ឃើញដូច្នោះទើបស្ត្រី ជាម្តាយ មីង បានស្ទុះទៅជួយចាប់​សក់ជួយសង្រោះក៏រអិលជើង ធ្លាក់ចូលក្នុងទឹកលង់ស្លាប់ទាំងពីរ​តែម្តង។

ក្រោយពីឃើញហេតុការណ៍នោះភ្លាម ក្មេងឃ្វាលគោ បានរត់ទៅហៅ អ្នកបង់សំណាញ់ដែលមាន ចម្ងាយ ៥០ម៉ែត្រពីកន្លែងកើតហេតុ ឲ្យជួយជនរងគ្រោះ បន្ទាប់មកអ្នកបង់សំណាញ់ បានទូរស័ព្ទ ហៅសាច់ញាតិជនរងគ្រោះឲ្យមកជួយរាវរកដែរ ប៉ុន្តែជាអកុសលស្ត្រីពីរនាក់មីងនិងក្មួយ បានឈ្លក់ទឹក ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ច បានបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយគ្រូពេទ្យ ចុះធ្វើការពិនិត្យសាកសព នៅកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​វេលា​ម៉ោង០​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ​​សិស្សសាលា​ម្នាក់​បានរអិល​ជើង​ធ្លាក់​ចូល​កន្លែងទឹក​ជ្រៅ​​ក្នុង​ស្ទឹងមួយ​កន្លែងត្រង់​ចំណុច​ដើម​អា​ទាំង (​ក្រុម​ហ៊ុន​7NG) ក្នុងភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល ដោយរកមិនឃើញសាកសពនោះទេ ។

ប្រភពឱ្យដឹងថា យុវ​សិស្ស​រងគ្រោះឈ្មោះ​អឿ​ន ម៉េ​ង​លាង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​វិហារ​ខ្ពស់ ឃុំ​វិហារ​ខ្ពស់ ក្រុង​សួង ខេត្ត​ត្បួ​ង​ឃ្មុំ ។

ប្រភពបន្តថា មុន​ពេលកើតហេតុ​ ​ក្មេងប្រុសរងគ្រោះ និង​មិត្តភក្តិ​បាន​ទៅ​ងូតទឹក​ស្ទឹង​បឹង​​អា​ទាំង​លេង ខណៈពេល​កំពុង​ងូតទឹកនោះ ​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូលទៅកន្លែង​ទឹក​ជ្រៅ ដែល​កំពុង​ហូរ​ខ្មួលខ្មាញ់ បណ្តាល​ឱ្យ​ទឹកកួចក្មេងរងគ្រោះ​​លង់​​​បាត់​ខ្លួនតែម្តង ។ ​រ​ហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​ ក្រុមគ្រួសារក្មេងរងគ្រោះបាន​ជួល​ទូក​តាម​រកសាកសព ​ខណៈ​រក​មិនទាន់ឃើញនោះ ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​២នាក់ មីងនិងក្មួយ ​ទៅបេះកញ្ឆែត រអិលជើង ធ្លាក់ប្រឡាយ លង់ស្លាប់ទាំងពីរ

​២នាក់ មីងនិងក្មួយ ​ទៅបេះកញ្ឆែត រអិលជើង ធ្លាក់ប្រឡាយ លង់ស្លាប់ទាំងពីរ