យក់ ឋិតរដ្ឋា និង គ្រួសារ ធ្វើបុណ្យឧទ្ទិសជូនឪពុក

6 Videos


នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដែលកំពុងតែមកដល់ ប្រជាពុទ្ធបរិស័ទ្ធគ្រប់មជ្ឈដ្ឋាន ទាំងក្មេង-ចាស់ ប្រុស-ស្រី បានធ្វើចង្ហាន់ និង ទេយ្យទាន យកទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តានដែលបានចែកឋានទៅលោកខាងមុខរៀងៗខ្លួន ។

យក់ ឋិតរដ្ឋា និង គ្រួសារ ធ្វើបុណ្យឧទ្ទិសជូនឪពុក

ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរសម្រុកទៅធ្វើបុណ្យតាមទីវត្តនានានេះដែរ នៅថ្ងៃនេះ តារាចម្រៀងសំនៀងស្អកប្រចាំផលិតកម្មរស្មីហង្សមាស យក់ ឋិតរដ្ឋា និង គ្រួសារ ក៏បានទៅធ្វើបុណ្យឧទ្ទិសកុសលជូនដល់លោកឪពុក និង បងប្រុស ផងដែរ គឺនៅឯវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ ។

យក់ ឋិតរដ្ឋា និង គ្រួសារ ធ្វើបុណ្យឧទ្ទិសជូនឪពុក

អ្នកនាង យក់ ឋិតរដ្ឋា បានប្រាប់ឱ្យដឹងថា នៅថ្ងៃកាន់បិណ្ឌវេនទី ៤ នេះ នាង និង ក្រុមគ្រួសារ បានយកចង្ហាន់ទៅវេរប្រគេនព្រះសង្ឃនៅវត្តឧណ្ណាលោម ដើម្បីឧទ្ទិសកុសលជូនចំពោះញាតិផៅរបស់នាង ជាពិសេសគឺលោកឪពុកឈ្មោះ យក់ថិតសារិនិងបងប្រុសឈ្មោះ យក់ថិតដាវិត ។

យក់ ឋិតរដ្ឋា និង គ្រួសារ ធ្វើបុណ្យឧទ្ទិសជូនឪពុក

អ្នកនាង យក់ ឋិតរដ្ឋា ក៏បានសរសេរបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងផងដែរថា «មកវត្តឧណ្ណាលោមធ្វើបុណ្យឧទ្ទិសកុសលដល់លោកប៉ា យក់ថិតសារិនិងបងប្រុសយក់ថិតដាវិត ។ សូមលោកប៉ានិងបងប្រុសជាទីគោរពនិងជាទីស្រឡាញ់របស់ខ្ញុំមកទទួលមគ្គផលដែលកូននិងប្អូនបានឧទ្ទិសឱ្យអ្នកទាំងពីរផង!» ។

យក់ ឋិតរដ្ឋា និង គ្រួសារ ធ្វើបុណ្យឧទ្ទិសជូនឪពុក

នេះជាទង្វើដ៏ល្អមួយរបស់តារាចម្រៀង យក់ ឋិតរដ្ឋា និង ក្រុមគ្រួសារ ដែលស្តែងឱ្យឃើញពីក្តីគោរព និង ស្រឡាញ់ចំពោះលោកឪពុក និង បងប្រុសដែលបានចែកឋានទៅលោកខាងមុខ ។ ទោះបីថាលោកឪពុក និង បងប្រុសបានលាចាកលោកក៏ដោយ ក៏នាងមិនបានភ្លេចទេ ដោយនាងបានទៅធ្វើបុណ្យតាមគន្លងប្រពៃណីខ្មែរ ដើម្បីឧទ្ទិសកុសលជូនលោកទាំងពីរ ៕ សាកល

យក់ ឋិតរដ្ឋា និង គ្រួសារ ធ្វើបុណ្យឧទ្ទិសជូនឪពុកយក់ ឋិតរដ្ឋា និង គ្រួសារ ធ្វើបុណ្យឧទ្ទិសជូនឪពុក