ក្រុមហ៊ុន CBL ប្រកាស​បើក​កម្មវិធី​ប្រូម៉ូសិន​ថ្មី​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​

កាល​ពី​ថ្ងៃ​ចន្ទ ទី​១៩ សីហា ក្រុមហ៊ុន Cambodia Brewery Limited (CBL) បាន​រៀបចំ​កម្មវិធី​ពិសេស​មួយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បី​ប្រកាស​បើក​ដំណើរ​ការ​លេខ​ទូរសព្ទ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ និង​កម្មវិធី​ប្រូម៉ូសិន​ថ្មី​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ជាមួយ​ស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown ។

 

ក្រុមហ៊ុន CBL ប្រកាស​បើក​កម្មវិធី​ប្រូម៉ូសិន​ថ្មី​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​

 

អ្នក​ចូលរួម​ជាង ៣៥០ នាក់​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា រួម​មាន ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នក​ផ្គត់ផ្គង់​ម្ហូប​សម្រាប់​កម្មវិធី​ផ្សេងៗ(ចុងភៅ) និង​ម្ចាស់​ដេប៉ូ​ចែកចាយ​នានា ខណៈ​កម្មវិធី​នេះ​ប្រកាស​ពី​ការ​ផ្តល់​ជូន​ប្រូម៉ូសិន​ថ្មី​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍ និង​កញ្ចប់​លើក​ទឹក​ចិត្ត​សម្រាប់​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន CBL។

 

អ្នក​ចូលរួម​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​គាំទ្រ​ដែល CBL កំពុង​ផ្តល់​ជូន​ដៃគូ​អាជីវកម្ម​របស់​ខ្លួន ដូចជា ការ​រៀបចំ​ឲ្យ​មាន​ក្រុម​ការងារ​ផ្តល់​ជំនួយ​តាម​ទូរសព្ទ​សម្រាប់​អតិថិជន​ទាក់ទង​ក្នុង​កម្មវិធី​ប្រូម៉ូសិន​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ជាដើម​។ លេខ​ទូរសព្ទ​ថ្មី​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ពិសេស​សម្រាប់​ដៃគូ​អាពាហ៍ពិពាហ៍​របស់​ក្រុមហ៊ុន CBL ដើម្បី​សាកសួរ​ព័ត៌មាន និង​បញ្ជា​ទិញ​ស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown។

 

ក្រុមហ៊ុន CBL ប្រកាស​បើក​កម្មវិធី​ប្រូម៉ូសិន​ថ្មី​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​

 

កត្តា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ការ​គ្រប់គ្រង និង​ល្បឿន​កាន់​តែ​ប្រសើរ​ ក្នុង​ការ​ផ្គត់ផ្គង់​ស្រាបៀរ​គ្រប់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុនCBL ជា​ពិសេស​ស្រាបៀរ Heineken ដែល​ជា​ស្រាបៀរ​ប្រកប​ដោយ​គុណភាព​ខ្ពស់​លំដាប់​អន្តជាតិ​ជាប់​ចំណាត់​លេខ​​មួយ​ទូទាំង​ពិភព​លោក ឲ្យ​ដល់​គ្រប់​កម្មវិធី​អាពាហ៍ពិពាហ៍ និង​ជប់លៀង​ផ្សេងៗ​នៅ​កម្ពុជា។

 

កម្មវិធី​នេះ​ក៏​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​ការ​ពង្រីក​រោងចក្រ​ថ្មី​សន្លាង​របស់​ក្រុមហ៊ុន CBL រួម​ទាំង​ការ​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​គ្រប់គ្រង​គុណ​ភាព ការ​ពង្រីក​សមត្ថភាព​ផលិត ការ​ប្តេជ្ញា​របស់​បុគ្គលិក​ផ្នែក​លក់ ព្រម​ទាំង​ការ​ដឹក​ជញ្ជូន និង​ការ​ចែកចាយ​ប្រកប​ដោយ​វិជ្ជាជីវៈ ដើម្បី​ធានា​ថា​អតិថិជន​ទាំងអស់​ទទួល​បាន​ការ​ផ្គត់ផ្គង់​ស្រាបៀរ​គ្រប់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន CBL គ្រប់គ្រាន់​ក្នុង​អំឡុង​រដូវ​កាល​អាពាហ៍​ពិពាហ៍​នេះ។

 

ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​ផ្គត់ផ្គង់​ម្ហូប​សម្រាប់​កម្មវិធី​ផ្សេងៗ (ចុងភៅ) និង​ម្ចាស់​ហាង​លក់​ភេសជ្ជៈ​ទាំង​អស់ អាច​ចុះ​ឈ្មោះ​ជា​អ្នក​ផ្គត់ផ្គង់​ស្រាបៀរ​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​កញ្ចប់​លើក​ទឹក​ចិត្ត​ពិសេស​សម្រាប់​ពិធី​អាពាហ៍​ពិពាហ៍ និង​កម្មវិធី​ជប់លៀង​ផ្សេងៗ។

 

ក្រុមហ៊ុន CBL ប្រកាស​បើក​កម្មវិធី​ប្រូម៉ូសិន​ថ្មី​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​

 

កញ្ចប់​លើក​ទឹក​ចិត្ត​ថ្មី​នេះ​នឹង​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​មាន​បំណង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ផ្សេងៗ ក្នុង​ការ​ស្វែង​រក​អ្នក​ផ្គត់ផ្គង់​ស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown​ នៅ​គ្រប់​ទី​កន្លែង​ក្នុង​កម្ពុជា ដែល​នឹង​អាច​ធានា​បាន​ទាំង​គុណភាព​ខ្ពស់​ និង​ការ​ផ្គត់ផ្គង់​គ្រប់​គ្រាន់​សម្រាប់​កម្មវិធី​របស់​ពួក​គាត់។

 

បើ​អ្នក​ជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នក​ផ្គត់ផ្គង់​ម្ហូប​សម្រាប់​កម្មវិធី​ផ្សេងៗ (ចុងភៅ) ម្ចាស់​ដេប៉ូ​ចែក​ចាយ ឬ​ដៃ​គូ​អាពាហ៍ពិពាហ៍ ចង់​បាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត សូម​ទាក់ទង 011 222 400 ឬ 011 333 500។

 

សូម​ពិសារ​ដោយ​ការ​ទទួល​ខុស​ត្រូវ!

 

ក្រុមហ៊ុន CBL ប្រកាស​បើក​កម្មវិធី​ប្រូម៉ូសិន​ថ្មី​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​

 

អត្ថបទ៖ ពាណិជ្ជកម្ម