ការសិក្សា៖​ក្មេង​កើត​មក​មាន​​ក្បាល​ធំ​​ មាន​ឱកាស​ជោគជ័យ​ច្រើនជាង​

​ក្មេង​​ទើប​កើត​​មាន​ទំហំ​ក្បាល​ធំ​ ត្រូវ​បាន​​គេ​រក​ឃើញ​ថា​​ទំនង​ជា​​​មាន​​ភាព​វ័យ​ឆ្លាត និង​​អនាគត​ជោគជ័យ​ច្រើន​ជាង​ក្មេង​មាន​ក្បាល​តូច​​។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​ធ្វើ​ឡើង​ដោយ​អង្គការ​សប្បុរសធម៌​មួយ​នៅ​អង់គ្លេស​។

 

ការសិក្សា៖​ក្មេង​កើត​មក​មាន​​ក្បាល​ធំ​​ មាន​ឱកាស​ជោគជ័យ​ច្រើនជាង​

 

 

ការ​សិក្សា​ធ្វើ​ឡើង​ដោយ​អង្គការ​ UK Biobank នៅ​ចក្រភព​អង់គ្លេស​លើ​មនុស្ស​ជាង​កន្លះ​លាន​នាក់ ​អាយុ​​ចន្លោះ​ពី​ ៣៧ ​ដល់​​៧៣​ឆ្នាំ។ អ្នក​ចូល​រួម​បាន​ផ្ដល់​​ឈាម​ ទឹក​នោម ទឹក​មាត់ ដើម្បី​យក​ទៅ​វិភាគ ព្រមទាំង​​​​ព័ត៌មាន​អំពី​​ប្រវត្តិរូប​ និង​​របៀប​​​នៃ​ការ​រស់​នៅ​របស់​ពួក​គេ​ផង។ ក្រោយ​បិទ​បញ្ចប់​​​ការ​​វិភាគ ​​ទិន្នន័យ​បង្ហាញ​ថា​​​​ភាគ​ច្រើនពួក​គាត់​ដែល​​កើត​​​​មាន​ក្បាលទំហំ​​ធំ​​ ទទួល​បាន​​ការ​សិក្សា​ខ្ពស់​​ជាង ​​និង​​​ពិន្ទុ​ពេល​រៀន​ច្រើន​ជាង។

 

ការ​សិក្សា​ខាង​លើ​ក៏​បាន​​បោះពុម្ព​ផ្សាយ​​លើ​​​ទស្សនាវដ្ដី​អង់គ្លេស​ Molecular Psychiatry ​​ដោយ​រក​ឃើញ​​​ហ្សែន​គួរ​ឲ្យ​កត់​សម្គាល់​ចំនួន​១៧ ​​ដែល​មាន​​​ឥទ្ធិពល​​​លើ​មុខងារ​ខួរក្បាល ការ​គិត និង​សុខភាព​រាង​កាយ​​​របស់​ក្រុម​មនុស្ស​ខាង​លើ​។

 

​សាស្ត្រាចារ្យ​ Lan Deary ​មក​ពី​សាកលវិទ្យាល័យ​​ Edinburgh ​​បាន​ដឹក​នាំ​ការ​សិក្សា​ស្រាវជ្រាវ​និយាយ​ថា​ ប្រភេទ​​ហ្សែន ​ពិត​ជា​ទាក់​ទង​ខ្លាំង​​​ទៅ​​នឹង​ភាព​វ័យ​ឆ្លាត​របស់​មនុស្ស​។ ជាទូទៅ ក្បាល​​​ក្មេង​ប្រុស​​ទើប​កើត​មាន​​ទំហំ​ ៣៦​សង់ទីម៉ែត្រ និង​ក្មេង​ស្រី​ ៣៥សង់ទីម៉ែត្រ៕

 

ការសិក្សា៖​ក្មេង​កើត​មក​មាន​​ក្បាល​ធំ​​ មាន​ឱកាស​ជោគជ័យ​ច្រើនជាង​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail