លោក​នាយករដ្ឋមន្ត្រី​ស្វែងរក​ប្រាក់​៣០០​លាន​ដុល្លារ​ពី​ចិន​សម្រាប់​វិស័យ​ស្រូវ​អង្ករ

ក្នុងការប្រឹងប្រែងថ្មីបំផុតដើម្បីសម្រាលផលប៉ះពាល់នៃការធ្លាក់ចុះតម្លៃស្រូវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលបានស្វះស្វែងរកប្រាក់៣០០លានដុល្លារពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងផ្តល់ប្រាក់ដល់ពួកគេសម្រាប់ទិញស្រូវពីកសិករ។ ការប្រកាស ធ្វើឯនៅពិធីប្រគល់សញ្ញាប័ត្រក្នុងក្រុងភ្នំពេញ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានយល់ព្រមលើទឹកប្រាក់២៧លានដុល្លារដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវសម្រាប់ទិញស្រូវ ក្នុងចំនួននោះ២០លានដុល្លារបានពីរដ្ឋាភិបាល និង៧លានដុល្លារពីធនាគារអភិវឌ្ឍន៍ជនបទ។ តម្លៃស្រូវមធ្យមក្នុងមួយតោនធ្លាក់ចុះពី២៥០ដុល្លារនៅពាក់កណ្តាលខែសីហា មកត្រឹម១៩៣ដុល្លារនៅសប្តាហ៍មុន។ លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា “ទុនរបស់យើងមិនគ្រប់គ្រាន់ទេ។ រដ្ឋបញ្ចេញ២០លានដុល្លារភ្លាមៗគឺជាអន្តរាគមន៍ចាំបាច់ដើម្បីដោះស្រាយនូវផលប៉ះពាល់ដែលកើតមានចំពោះកសិករ”។ លោកបានមានប្រសាសន៍ថា “សម្រាប់ដំណោះស្រាយរយៈពេលមធ្យម ខ្ញុំបានធ្វើការជាមួយនឹងថ្នាក់ដឹកនាំចិន និងមន្ត្រីឯកទេសរបស់យើងកំពុងធ្វើការជាមួយនឹងមន្ត្រីចិន ពីព្រោះយើងត្រូវការពីមិត្តចិន៣០០លានដុល្លារ ដើម្បីយកមកកសាងទីតាំងមួយចំនួនសម្រាប់ជា” រោងម៉ាស៊ីនកិនស្រូវ ឡសម្ងួត ឃ្លាំងស្តុក និងជាទុនសម្រាប់បង្វិលទិញស្រូវ។ ថ្លែងនៅឯសន្និសីទកាសែតនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បាននិយាយថា រដ្ឋាភិបាលមានផែនការវិនិយោគប្រាក់៣០០លានដុល្លារទៅលើហេដ្ឋារចនាសម្ពន្ធ ដើម្បីរក្សាទុក និងសម្ងួតស្រូវនៅឆ្នាំក្រោយ។ លោកបាននិយាយថា លោកមិនប្រាកដថាតើនេះជាប្រាក់ដដែលដែលលោកនាយករដ្ឋមន្ត្រីបានស្នើសុំពីប្រទេសចិនឬយ៉ាងណាទេ។ លោកបាននិយាយថា “ចំពោះផែនការរយៈពេលវែង យើងសម្រេចបានផែនការទី១ ដោយទទួលបាន [រង្វាន់សម្រាប់] អង្ករល្អលេខ១នៅលើពិភពលោក”។ លោកបាននិយាយបន្ថែមថា […]

The post លោក​នាយករដ្ឋមន្ត្រី​ស្វែងរក​ប្រាក់​៣០០​លាន​ដុល្លារ​ពី​ចិន​សម្រាប់​វិស័យ​ស្រូវ​អង្ករ appeared first on The Cambodia Daily.