ទៅបេះកញ្ខែត រអិលជើងធ្លាក់ទឹកប្រឡាយ ស្លាប់ទាំងពីរនាក់ មីង និង ក្មួយ

6 Videos


មានរឿងសោកសង្រេងមួយបានកើតឡើង ដោយម្តាយមីង និង ក្មួយស្រីបាននាំគ្នាទៅបេះកញ្ឆែតតាមមាត់ប្រឡាយ ស្រាប់តែរអិលជើងចូលទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់ទាំង ២ នាក់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាច ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចភូមិគោល ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ទៅបេះកញ្ខែត រអិលជើងធ្លាក់ទឹកប្រឡាយ ស្លាប់ទាំងពីរនាក់ មីង និង ក្មួយ

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីឈ្មោះ កែវ ធារ៉ា អាយុ ២២ ឆ្នាំ និង ក្មួយស្រីឈ្មោះ ចាន់ ស្រីធី អាយុ ១៥ ឆ្នាំ បាននាំគ្នាចេញពីផ្ទះសំដៅទៅខាងកើតភូមិចម្ងាយប្រហែលជាង ២៥០ ម៉ែត្រ ដើម្បីបេះកញ្ឆែតតាមមាត់ប្រឡាយ ដែលមានទទឹង ២,៥០ ម៉ែត្រ បណ្តោយ ២ គីឡូម៉ែត្រ ។ ប៉ុន្តែចៃដន្យក្មួយស្រីបានរអិលជើងធ្លាក់ចូលប្រទ្បាយ ។ ពេលឃើញសភាពបែបនេះស្ត្រីជាម្តាយមីងបានស្ទុះចុះទៅជួយចាប់ទាញ ឡើងមកលើគោកវិញ ស្រាប់តែបណ្តាលឲ្យធ្លាក់ទឹកឈ្លក់លង់ស្លាប់ទាំង ២ នាក់តែម្តង ។

ទៅបេះកញ្ខែត រអិលជើងធ្លាក់ទឹកប្រឡាយ ស្លាប់ទាំងពីរនាក់ មីង និង ក្មួយ

បន្តិចក្រោយមកមានប្រុសម្នាក់កំពុងតែឃ្វាលគោឃើញហើយមានការសង្ស័យក៏ប្រញាប់រត់ទៅប្រាប់អ្នកបង់សំណាញ់នៅជិតឲ្យបានដឹង ។ ពេលដឹងហើយអ្នកបង់សំណាញ់ស្គាល់សាច់ញាតិ ក៏បានទូរស័ព្ទប្រាប់អ្នកក្នុងភូមិឲ្យបានដឹង និង នាំគ្នាមកជាច្រើននាក់បានចុះរាវរកសពប្រហែលជា ៣០ នាទី ដោយដំបូងបានឃើញក្មួយស្រីមុន និង បន្ទាប់មកឃើញម្តាយមីងតាមក្រោយ គឺស្លាប់ទាំងពីរនាក់ទៅហើយ ៕

សុថាត់

ទៅបេះកញ្ខែត រអិលជើងធ្លាក់ទឹកប្រឡាយ ស្លាប់ទាំងពីរនាក់ មីង និង ក្មួយ