ផលិត​ iPhone 7 មួយ​គ្រឿង​ចំណាយ​មិន​ដល់ ៣០០ ដុល្លារ​ឡើយ

ដោយ​ប្រើ​ប្រាស់​ទិន្នន័យ​បាន​ពី​វិបសាយ​ teardown.com និង Chipworks សារព័ត៌មាន​ CNN បង្កើត​បាន​ជា​វីដេអូ​មួយ​បង្ហាញ​ពី​តម្លៃ​របស់​គ្រឿង​បន្លាស់ៗ​នីមួយ​ដើម្បី​ផលិត​ iPhone 7 បាន​មួយ​គ្រឿង។

 

 

តាម​វីដេអូ​ឃើញ​ថា​ អេក្រង់​មាន​តម្លៃ​ ៣៧ ដុល្លារ, ថ្ម​តម្លៃ​ ៤ ដុល្លារ, កាមេរ៉ា​ ២៦ ដុល្លារ, បន្ទះ​ក្ដារ​ Logic ៧៤ ដុល្លារ, គ្រឿង​បំពង​សំឡេង​ ១១,៥ ដុល្លារ, សម្បក​ ២២ ដុល្លារ បូក​រួម​ផ្នែក​ដទៃ​ទៀត​ ១១៧,៥ ដុល្លារ។ សរុប​ទៅ​គេ​ត្រូវ​ចំណាយ​ប្រមាណ​ ២៩២ ដុល្លារ​ លើ​គ្រឿង​បន្លាស់​ផលិត​ iPhone 7 ដោយ​ iPhone 7 មួយ​គ្រឿង​អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ​ចាប់​ពី​ ៦៤៩ ដុល្លារ​ (តម្លៃ​នៅ​អាមេរិក) ឡើង​ទៅ៕​​​

ចុច​អាន៖ សឹង​មិន​ជឿ​​លទ្ធផលត្រាំ​ក្នុង​ទឹក iPhone 7 និង Galaxy S7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​​