Man Utd ​ជា​ក្រុម​រត់​តិច​​គីឡូ​ជាង​គេ​​បំផុត​​ ​​តែ​ Liverpool ស្ថិត​នៅ​លេខ​១

ក្រុម​បិសាច​ក្រហម​ Manchester United ​​​ដែល​ដឹក​​នាំ​ដោយ​អ្នកចាត់ការ​ថ្មី​ Jose Mourinho​ ជា​ក្រុម​ដែល​រត់​បាន​ចម្ងាយ​​តិច​ជាង​គេ​បំផុត​នៅ​ Premier League ​៥​ប្រកួត​កន្លង​ទៅ​នេះ​ ​ប៉ុន្តែ​ក្រុម​​គូ​ប្រជែង​របស់​គេ​ ហង្ស​ក្រហម​ Liverpool ​​រត់​ច្រើន​ជាង​គេ​បំផុត។

 

Man Utd ​ជា​ក្រុម​រត់​តិច​​គីឡូ​ជាង​គេ​​បំផុត​​ ​​តែ​ Liverpool ស្ថិត​នៅ​លេខ​១

Jose Mourinho អ្នកចាត់ការក្រុម Man Utd

 

Man Utd ​ជា​ក្រុម​រត់​តិច​​គីឡូ​ជាង​គេ​​បំផុត​​ ​​តែ​ Liverpool ស្ថិត​នៅ​លេខ​១

 

បើ​តាម​ស្ថិតិ​ពី​ Premier League ដែល​ចេញ​តារាង​កីឡាករ​ក្រុម​នីមួយៗ​​សរុប​ការ​រត់​ចម្ងាយ​ទាំង​អស់​ ក្នុង​ការ​ប្រកួត​រដូវ​កាល​ថ្មី​២០១៦-១៧ ​​​ចំនួន​៥​ប្រកួត​កន្លង​​មក​ ឃើញ​ថា​ក្រុម​ Man Utd ​ដែល​ចាញ់​២​ប្រកួត​ជាប់ៗ​គ្នា​​ក្នុង​លីគ​ចុង​ក្រោយ​នេះ​ រត់​​សរុប​បាន​ត្រឹម​តែ ៥២៦,៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២០ បាត​តារាង​គេ។

 

Man Utd ​ជា​ក្រុម​រត់​តិច​​គីឡូ​ជាង​គេ​​បំផុត​​ ​​តែ​ Liverpool ស្ថិត​នៅ​លេខ​១

កីឡាករក្រុម Liverpool រត់អបអរ

 

រីឯ​ក្រុម Liverpool ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ Jurgen Klopp ​ជាប់​ចំណាត់​ថ្នាក់​​លេខ​១ ​រត់​សរុប​បាន​​ចម្ងាយ​ច្រើន​ជាង​គេ​បំផុត​រហូត​ដល់​​​ ៥៨១,៦​គីឡូម៉ែត្រ ច្រើន​ជាង​ Man Utd ​៥៥​គីឡូម៉ែត្រ និង​លើស​ក្រុម​ Manchester City របស់​អ្នកចាត់ការ​ Pep Guardiola ​ដែល​ស្ថិត​នៅ​លេខ​២ ជិត​១១​​គីឡូម៉ែត្រ​ផង​ដែរ៕

 

Man Utd ​ជា​ក្រុម​រត់​តិច​​គីឡូ​ជាង​គេ​​បំផុត​​ ​​តែ​ Liverpool ស្ថិត​នៅ​លេខ​១

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Dailymail