ឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាម

6 Videos


ម្នាក់ៗតែងតែប្រាថ្នាក្នុងថ្ងៃខួបកំណើត ឱ្យជួបតែក្តីសុខសុភមង្គល និង ភាពរីករាយ ប៉ុន្តែសម្រាប់តារាឯកស្រី ជេនី តៀនផូស៊ូវាន(Janie Tienphosuwan) វិញ ឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានថ្ងៃផង សន្ទុះពាក្យរិះគន់បានផ្ទុះឡើងបង្កភាពក្តៅក្រហាយដល់រូបនាងភ្លាម។

ឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាម
គួរបញ្ជាក់ផងដែរថា ជេនី តៀនផូស៊ូវាន បានរៀបចំពិធីខួបកំណើតជាមួយមិត្តភក្តិនៅក្នុងក្លឹបកម្សាន្តរាត្រី ដោយក្នុងពិធីនេះ នាងជ្រើសរើសឈុតសម្លៀកបំពាក់ដ៏សិចស៊ីបញ្ចេញសាច់សខ្ចីរបស់ល្វែងក្រោមស្ទើរតែគ្មានសល់ ដែលអាចនិយាយបានថា បើមិនសិចស៊ីដល់ថ្នាក់ហ្នឹង ក៏មិនមែនជា ជេនី នោះទេ។

ឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាម
ក្នុងពិធីខួបកំណើររបស់ ជេនី ក៏មានការចូលរួមពីមិត្តជិតស្និត្ធក្នុងវិស័យសិល្បៈដូចជាតារាស្រី វ៉ុនសែន វិរិធិផា(Woonsen Virithipa) ហើយថែមទាំងថតរូបមួយសន្លឹកដែលរំលេចភាពសិចស៊ីទាំងដុលរបស់ ជេនី និង បង្ហោះក្នុងអាយជីរបស់នាងផ្ទាល់។ គ្រាន់តែបង្ហោះភ្លាម ក៏មានមតិសរសេររិះគន់ផ្ញើរមកយ៉ាងច្រើនសន្ធឹក ធ្វើឱ្យតារាស្រី វ៉ុនសែន សម្រេចចិត្តលុបរូបថតនោះចេញពីអាយជីរបស់ខ្លួនវិញ។

ឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាម
ជេនី បានប្រាប់ថា នាងមិនខ្វល់ខ្វាយជាមួយព្យុះរិះគន់នេះទេ នេះជាសិទ្ធិរបស់នាងក្នុងការជ្រើសរើសអ្វីមកស្លៀកពាក់ ហើយម្យ៉ាងទៀតថ្ងៃនោះក៏ជាថ្ងៃខួបកំណើររបស់នាងដូចគ្នា។ លើសពីនេះ នាងមិនបានទៅបង្ករឿងក្តៅក្រហាយឱ្យអ្នកណាឡើយ ហើយពិធីខួបកំណើតក៏មិនបានទៅរៀបចំនៅទីកន្លែងសាធារណៈ។

ឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាម
ជេនី បានបន្តទៀតថា នាងមិនមែនជាមនុស្សទើបតែពេញវ័យនោះទេ នាងមានអាយុ ៣៥ ឆ្នាំហើយ ហើយមករិះគន់អីជាមួយឈុតសម្លៀកបំពាក់ប៉ុណ្ណឹង ធ្វើមើលតែនាងមិនធ្លាប់ស្លៀកឈុតសិចស៊ី ឈុតប៊ីគីនីហែលទឹក ព្រោះកន្លងមកនេះ ជេនី ធ្លាប់ស្លៀកឈុតហែលទឹកដែលមានលក្ខណៈសិចស៊ីជាងនេះទ្វេដង៕ ខេរី (ប្រភព៖ អឹមថៃ)

ឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាមឆ្លងខួបកំណើតមិនទាន់បានប៉ុន្មានផង ជេនី តៀនផូស៊ូវាន ជួបរឿងក្តៅក្រហាយភ្លាម