រួសរាន់​ឡើង​! Canon Photomarathon 2016​ ខិត​កាន់​តែ​កៀក​ហើយ

តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​កា​រប្រកួត​ថត​រូប Canon Photomarthon Cambodia 2016? ​ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ សូម​រួសរាន់​ឡើង​​ព្រោះ​ព្រឹត្តិការណ៍​ថតរូប​ដ៏​ធំ​ប្រចាំឆ្នាំនេះ​ខិត​កាន់​តែ​កៀក​ហើយ។

 

​ព្រឹត្តិការណ៍​ប្រកួត​ថត​រូប​ធំ​ជាង​គេ​តែ​មួយ​គត់​នៅ​កម្ពុជា​នេះ​​នឹង​ធ្វើ​ឡើង​​នៅ​កោះ​ពេជ្រ អគារ J, K និង L ចាប់​ពី​ម៉ោង​ ៧:០០ ព្រឹក​ ដល់​ ម៉ោង​ ៩:០០​យប់​ ថ្ងៃ​ទី​៩ ខែតុលា​ ឆ្នាំ​២០១៦។ អ្នក​ឈ្នះ​នឹង​ទទួល​បាន​កាមេរ៉ា​ម៉ាក Canon ប្រភេទ DSLRs។

 

រួសរាន់​ឡើង​! Canon Photomarathon 2016​ ខិត​កាន់​តែ​កៀក​ហើយ

 

អ្នក​អាច​ចូល​រួម​ចុះ​ឈ្មោះ​តាម​រយៈ ​http://goo.gl/xTthts ឫ​ក៏​អាច​ទូរស័ព្ទ​ដើម្បី​ចុះ​ឈ្មោះ​តាម​រយៈ​លេខ​ទូរស័ព្ទ ០៨១ ៩៦ ៩៨ ១៣ / ០១០ ៨០ ៣៨ ៣៦ / ០១០ ៨០ ៣៨ ២៦។

 

 

កុំ​ភ្លេច​ចូល​រួម​ការប្រកួត Canon PhotoMarathon 2016 លោកអ្នកមិនត្រឹមមានឱកាសឈ្នះរង្វាន់ប៉ុណ្ណោះទេ ថែម​ទាំង​ទទួល​បាន ឱកាស​ស្វែង​យល់​បន្ថែម​ពី​ការ​ថតរូប​ជាមួយ​ដំណើរទស្សនកិច្ចថតរូប Photo Clinic នៅប្រទេសជប៉ុន។

 

Canon PhotoMarathon រៀបចំ​ដោយ​ក្រុមហ៊ុន i-Qlick ជា​ប្រកួត​ប្រជែង​ថត​រូប​ដោយ​ឥត​គិត​ថ្លៃ បើក​ទូលាយ​សម្រាប់​គ្រប់​ជាតិ​សាសន៍ ដោយ​មិន​គិត​ពី​កម្រិត​បទពិសោធន៍​ក្នុង​ការ​ថតរូប ឬម៉ាក​ម៉ាស៊ីន​ថត។

 

អ្នក​ចូលរួម​នឹង​ត្រូវ​បាន​ផ្តល់​ប្រធាន​បទ​ក្នុង​ការ​បង្កើត​ស្នាដៃ​ថត​រូប​ចំនួន៣ ស្រប​ទៅ​តាម​ពេល​វេលា​កំណត់ ដោយ​ប្រើ​រយៈ​ពេល​ ៣ ម៉ោង​ដើម្បី​បញ្ចប់​ប្រធាន​បទ​មួយ​ដែល​នឹង​ត្រូវ​ប្រកាស​ដោយ​ឡែក​ពី​គ្នា គឺ​នៅ​ម៉ោង ៩ ព្រឹក ១២ ថ្ងៃ​ត្រង់ និង​ម៉ោង ៣ រសៀល។ រូបភាព​របស់​បេក្ខជន​ទាំង​អស់​ ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ក្រុម​គណៈ​វិនិច្ឆ័យ​មួយ​ដែល​ផ្អែក​លើ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធាន​បទ គំនិត​ច្នៃប្រឌិត​ក្នុង​ការ​បក​ស្រាយ​ប្រធាន​បទ ការ​ប្រើប្រាស់​ពណ៌ ពន្លឺ និង​សមាស​ភាព​នៃ​រូបភាព៕