សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !

6 Videos


ថ្មីៗនេះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេបានឃើញកញ្ញា សុខ ពិសី បានបង្ហោះសារ បង្ហាញពីការធូរស្រាលក្នុងចិត្តឡើងវិញចំពោះតារាចម្រៀងស្រីចាស់វស្សាក្នុងផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា ថានឹងយល់ពីទឹកចិត្តនាង។

សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !

បន្ទាប់ពីកញ្ញា សុខ ពិសី បានបង្ហោះវីដេអូមួយមានរយៈពេលប្រមាណ៤០នាទីដោយបានរៀប រាប់អំពី កញ្ញា លី អ៊ីវ៉ាធីណា បានលេចចេញនូវចរិតហ្ស៊ីននៅក្នុងកម្មវិធី «ពេញចិត្តអត់?» របស់ស្ថានីយ៍ ទូរទស្សន៍ MYTV មកក៏មានការបកស្រាយពី លី អ៊ីវ៉ាធីណា ហើយក្រោយពីនោះក៏មានការបង្ហោះសារ តាមហ្វេសប៊ុករបស់ សុខ ពិសី ហាក់បង្ហាញពីភាពធូរស្រាលមកវិញ ។

សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !

ចង់ដឹងថាតើ សុខ ពិសី បានសរសេរពាក្យពេចន៍អ្វីខ្លះ?ក្នុងនោះគឺនាងបានសរសេរថា៖ នាងខ្ញុំ សុខពិសីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្ដីស្រលាញ់ និងការគាំទ្រដល់រូបនាងខ្ញុំ ហើយក៏សូមផ្ដាំទៅរៀមច្បង លី អ៊ីវ៉ាធីណា ផងដែរថានាងខ្ញុំមិនទំនេរដើរបង្ក បញ្ហាជាមួយអ្នកណាទេ នេះជាលើកទីមួយហើយដែលខ្ញុំត្រូវជួបបញ្ហាបែបនេះ ។សង្ឃឹមថាលើកក្រោយបើបងមិនពេញចិត្ត នរណាម្នាក់សូមបងមេត្តារក្សាកិត្តិយសដល់គេខ្លះផង។ មិនមែននឹកឃើញម៉េចក៏និយាយចឹងទេ។ ព្រោះពាក្យខ្លះអាចធ្វើអោយគេគិតថា បងមើលងាយគេ ។ ខ្ញុំសប្បាយចិត្ដដែលមានបេក្ខភាពជាច្រើន ជ្រើសរើសបទចម្រៀងខ្ញុំទៅបកស្រាយ ។ ប៉ុន្តែសម្ដីបងមិនបានសរសើរលើសមត្ថភាពបេក្ខជន និង បេក្ខនារី តែម្យ៉ាងនោះទេ តែបងហាក់បង្កប់ន័យចំអកដល់សមត្ថភាពនាងខ្ញុំ ដែលមិនធ្លាប់មានបញ្ហា ជាមួយ បង សូម្បីតែបន្តិច ! ខ្ញុំនៅមានកម្មវិធីជាច្រើនដែលខ្ញុំ ត្រូវបង្ហាញវត្តមាន បូករួមនិងការងារ មនុស្សធម៏ដែលខ្ញុំត្រូវចូលរួមជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ ! ខ្ញុំសង្ឃឹមថាបងនឹងយល់ពី ចិត្តរបស់ ខ្ញុំ និងយល់ពីអ្វីដែលខ្ញុំស្តាប់លឺបងនិយាយនៅលើឆាក។ សូមអរគុណ និងសង្ឃឹមថាបងនឹងទទួល យក ការពន្យល់ និងរៀបរាប់របស់ខ្ញុំ !!!ដេវីត

សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !សុខ ពិសី បង្ហាញអារម្មណ៍ធូរស្រាលជាមួយ លី អ៊ីវ៉ាធីណា វិញហើយ !