ក្រុមគ្រួសារសុំឲ្យសមត្ថកិច្ចបាញ់សម្លាប់សត្វដំរីចុះប្រេងដើម្បីបង្ការគ្រោះថ្នាក់

ខេត្តមណ្ឌលគិរី ៖ បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីដំរីចុះប្រេង១ក្បាលជាន់ម្ចាស់ឲ្យធ្លាយពោះចេញពោះ វៀនស្លាប់យ៉ាងអាណោចអាធ័មនោះមក ពួកគាត់បានសុំឲ្យសមត្ថកិច្ចបាញ់សម្លាប់ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀត ខណៈដែលក្រោយពីកើតហេតុសមត្ថកិច្ចបានពង្រាយកម្លាំងតាមស្វែងរកសត្វដំរីដែល សម្លាប់ម្ចាស់ដើម្បីធានាសុវត្ថិភាពដល់អ្នក ដំណើរ និងអ្នកទេសចរជាតិ និងអន្តរជាតិទៅកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅ រសៀលថ្ងៃទី២០ ខែកញ្ញាថា ក្រោយពី មានហេតុការណ៍នេះកើតឡើងខាងក្រុមគ្រួសារជនរងគ្រោះពិតជាបានសំណូមពរឲ្យសមត្ថកិច្ចបាញ់សម្លាប់សត្វដំរី១ក្បាលនេះមែន។ ក៏ប៉ុន្តែលោកបានហៅក្រុម គ្រួសារជនរងគ្រោះមកពន្យល់ថា សមត្ថ កិច្ចមិនអាចបាញ់សម្លាប់សត្វដំរី១ក្បាលនេះទេ ព្រោះវាជាសត្វកម្រ ហើយយើង បានពន្យល់ក្រុមគ្រួសារថា បើក្រុមគ្រួសារជនរងគ្រោះមិនចិញ្ចឹមសត្វដំរី១ក្បាលបន្តទៀតទេនោះៗគាត់អាចដោះដូរអ្វីមួយហើយ សត្វដំរីគេយកទៅចិញ្ចឹមនិងអភិរក្ស។

 ក្រុមគ្រួសារសុំឲ្យសមត្ថកិច្ចបាញ់សម្លាប់សត្វដំរីចុះប្រេងដើម្បីបង្ការគ្រោះថ្នាក់

លោកបានឲ្យដឹងដែរថា ក្រោយពីមាន ការពន្យល់ដូច្នេះក្រុមគ្រួសារជនរងគ្រោះ ក៏បានឯកភាព ហើយបានទាក់ទងរួចហើយ ទៅកាន់មន្ត្រីអង្គការWCSដើម្បីគេមាន វិធានការដូចជា ការបាញ់ថ្នាំសន្លប់ដើម្បី ចាប់សត្វដំរីនេះដាក់ច្រវាក់ និងមានវិធីធ្វើ ឲ្យវា (សត្វដំរី) លែងកាចឬចុះប្រេង ហើយ បើតាមលោកដឹងក្រុមមន្ត្រីអង្គការ WCS នេះនឹងមកដល់នៅល្ងាចថ្ងែទី២០ ខែ កញ្ញានេះ។

លោកអភិបាលខេត្តបានបន្ថែមថា ពេល នេះយើងបានដឹងតម្រុយខ្លះពីសត្វដំរីដែលបានសម្លាប់ម្ចាស់ដោយវាកំពុងចល័តចុះ ចល័តឡើង ផ្លាស់ទីតាំងដែលតាមដឹងវា កំពុងនៅក្រោយភូមិ តែយ៉ាងណាកម្លាំង សមត្ថកិច្ចបានដាក់កម្លាំងពង្រាយ និងល្បាត ផងដែរ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដំរីចុះប្រេង១ក្បាល បានជាន់ម្ចាស់ឲ្យស្លាប់នៅក្បែរអូរទេ ស្ថិត នៅក្នុងឃុំអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌល គិរី ផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា។ ម្ចាស់ដំរីដែលត្រូវដំរីជាន់ស្លាប់ឈ្មោះ ម៉ឹប ស្រេង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិព្នងរស់ នៅភូមិពូលូង សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តរតនគិរី៕ លី ហ៊ាង

ក្រុមគ្រួសារសុំឲ្យសមត្ថកិច្ចបាញ់សម្លាប់សត្វដំរីចុះប្រេងដើម្បីបង្ការគ្រោះថ្នាក់

ប្រភព៖ Nokorwatnews

  • ក្រុមគ្រួសារសុំឲ្យសមត្ថកិច្ចបាញ់សម្លាប់សត្វដំរីចុះប្រេងដើម្បីបង្ការគ្រោះថ្នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: