ចិននឹងបញ្ជូនក្រុមអវកាសយានិកទៅកាន់ស្ថានីយអវកាស

ចិននឹងបញ្ជូនក្រុមអវកាសយានិកទៅកាន់ស្ថានីយអវកាស
ចិនបង្ហាញពីមហិច្ឆតាគ្រប់គ្រងដែនអវកាសដែលជាជំហានចុងក្រោយជួយឲ្យចិន ក្លាយជាប្រទេសមហាអំណាចលើពិភពលោកបាន។ នៅពេលនេះវិស័យយោធា និងសេដ្ឋកិច្ចចិនមានភាពរីកចម្រើយ៉ាងខ្លាំង នៅសល់តែវិស័យអវកាសទៀតប៉ុណ្ណោះ។ នៅពេលដែលចិនគ្រប់គ្រងបានទាំងស្រុងហើយនោះមហាអំណាចអាមេរិកក៏ត្រូវព្រួយ បារម្ភផងដែរ។

បន្ទាប់ពីបានបាញ់បញ្ជូនបន្ទប់ពិសោធន៍ អវកាសប្រកបដោយជោគជ័យនៅយប់ ថ្ងៃព្រហស្បតិ៍ ទី១៥ កញ្ញាមក យានអវកាស ដែលចិនគ្រោងនឹងបាញ់បញ្ជូនទៅដាក់ក្នុងតារាវិថីក្នុងឆ្នាំ២០២២ គឺជាយានអវកាសដែលអាចផ្ទុកអវកាសយានិកបានដល់ទៅ ៦នាក់ និងដែលអាចស្ថិតក្នុងតារាវិថីបានយ៉ាងតិច១០ឆ្នាំ។

ចិននឹងបញ្ជូនក្រុមអវកាសយានិកទៅកាន់ស្ថានីយអវកាស

តើអ្វីទៅជាខ្សែបន្ទាត់ព្រំដែននៃមហិច្ឆតាអវកាសរបស់ចិន? នេះជាសំណួរដែលនៅមិនទាន់មានចម្លើយជាក់ច្បាស់នៅឡើយ ទេ។ អ្វីដែលគេដឹងនោះគឺវិស័យអវកាស របស់ចិនបាន និងកំពុងបន្តបោះជំហានទៅមុខគួរឲ្យកត់សម្គាល់។ កំណត់សម្គាល់ មួយទៀត ចិនបានចូលប្រឡូកក្នុងវិស័យ អវកាសតែម្នាក់ឯងដោយគ្មានសហការជាមួយប្រទេសណាទេ។ បន្ទាប់ពីបានផ្តើមសាងសង់ស្ថានីយអវកាសចិនកំពុងសាងសង់យានអវកាសដែលអាចអនុញ្ញាតឲ្យ មនុស្សស្នាក់នៅបាន។ តាមផែនការបន្ទប់ Module ទី១ នឹងចាប់ផ្តើមផ្គុំឡើងនៅរង្វង់ឆ្នាំ២០១៨ ហើយគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២២។ មួយវិញ ទៀតយានអវកាសស្នាក់នៅអាចនឹងនាំអវកាសយានិកដល់ទៅ៦នាក់ដោយចែកចេញ ជាពីរក្រុម និងដែលអាចបំពេញបេសកកម្មស្រាវជ្រាវរបស់ខ្លួនបានរយៈពេលជាង១ឆ្នាំ៕ ម៉ែវ សាធី
ចិននឹងបញ្ជូនក្រុមអវកាសយានិកទៅកាន់ស្ថានីយអវកាស

ចិននឹងបញ្ជូនក្រុមអវកាសយានិកទៅកាន់ស្ថានីយអវកាស

ប្រភព៖ Nokorwatnews

  • ចិននឹងបញ្ជូនក្រុមអវកាសយានិកទៅកាន់ស្ថានីយអវកាស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: