អាមេរិក​នឹង​បញ្ជូន​ប៉ូលិស​ច្រើន​បំផុត​​ទៅ​កាន់​ទីក្រុង​ញូវយ៉ក ដើម្បី​ការពារ មហាសន្និបាត​របស់​ UN

ទីក្រុងញូវយ៉កនឹងស្គាល់ការបញ្ជូនទ័ពក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មាន ដើម្បីការពារសន្តិសុខក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងធ្វើឡើងនៅសប្ដាហ៍បន្ទាប់នេះ ក្រោយពីមានហេតុការណ៍ផ្ទុះគ្រាប់បែកមួយគ្រាប់នៅកណ្ដាលក្រុង ដែលបង្កឲ្យមនុស្ស២៩នាក់រងរបួស នេះជាការឲ្យដឹងរបស់ចៅហ្វាយក្រុងញូវយ៉ក លោក Bill de Blasio ។

កងកម្លាំងប៉ូលិសនឹងត្រូវបញ្ជូនទៅកាន់ចំណុចសំខាន់ៗជាច្រើនកន្លែង ក្នុងនោះមានដូចជា ជុំវិញទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ និងទីធ្លា Times Square ជាដើម ហើយកងកម្លាំងដែលបញ្ជូនទៅនោះ មានកងកម្លាំងថ្មី២ក្រុម នោះគឺក្រុម Critical Response Command និងក្រុម Strategic Response ។

មិនត្រឹមតែប៉ុណ្ណោះ គេនឹងចាប់ផ្ដើមធ្វើការឆែកឆេរកាតាប និងប្រើប្រាស់ឆ្កែប៉ូលិស ដើម្បីស្វែងរកវត្ថុសង្ស័យទាំងឡាយ ។ សូមបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកក្នុងសង្កាត់ Chelsea នៅវេលាម៉ោង៨និង៣០នាទីយប់ កាលពីថ្ងៃសៅរ៍ ទី១៧នោះ គឺកើតឡើងចំតំបន់ដែលមានមនុស្សច្រើន ដែលវាជាផ្នែកមួយនៃតំបន់ Manhattan ជាតំបន់ដែលមានដង់ស៊ីតេខ្ពស់បំផុតក្នុងទីក្រុង ហើយវាត្រូវបានគេចាត់ទុកជាការគំរាមដ៏ធ្ងន់ធ្ងរមួយ ដល់សន្តិសុខក្នុងទីក្រុងនេះ ៕
អាមេរិក​នឹង​បញ្ជូន​ប៉ូលិស​ច្រើន​បំផុត​​ទៅ​កាន់​ទីក្រុង​ញូវយ៉ក ដើម្បី​ការពារ មហាសន្និបាត​របស់​ UN

អាមេរិក​នឹង​បញ្ជូន​ប៉ូលិស​ច្រើន​បំផុត​​ទៅ​កាន់​ទីក្រុង​ញូវយ៉ក ដើម្បី​ការពារ មហាសន្និបាត​របស់​ UN

អាមេរិក​នឹង​បញ្ជូន​ប៉ូលិស​ច្រើន​បំផុត​​ទៅ​កាន់​ទីក្រុង​ញូវយ៉ក ដើម្បី​ការពារ មហាសន្និបាត​របស់​ UN

ប្រែសម្រួល៖ kqube
ប្រភព៖ xinhuanet

  • អាមេរិក​នឹង​បញ្ជូន​ប៉ូលិស​ច្រើន​បំផុត​​ទៅ​កាន់​ទីក្រុង​ញូវយ៉ក ដើម្បី​ការពារ មហាសន្និបាត​របស់​ UN已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: