ជប៉ុន​ នាំមុខ​គេ​ ក្នុង​ការ​ផ្ដល់​ជំនួយ​សម្រាប់​ជន​ភៀសខ្លួន​លើ​ពិភពលោក​

ជប៉ុន​ នាំមុខ​គេ​ ក្នុង​ការ​ផ្ដល់​ជំនួយ​សម្រាប់​ជន​ភៀសខ្លួន​លើ​ពិភពលោក​
Japan pledges $2.8 billion in refugee aid over three years

នាយករដ្ឋមន្ត្រី ជប៉ុន លោក ហ្ស៊ីនសូ អាបេ បានថ្លែងទៅកាន់សហគមន៍អន្តរជាតិថា រដ្ឋាភិបាលរបស់លោក នឹងផ្ដល់ជំនួយបន្ថែមជាប្រាក់ ២.៨ ពាន់លានដុល្លារ សម្រាប់ជនភៀសខ្លួននៅលើពិភពលោក និងសម្រាប់ផ្គត់ផ្គង់ប្រទេសដែលទទួលយកជនភៀសខ្លួន ។

និយាយក្នុងកិច្ចប្រជុំស្ដីអំពីវិបត្តិជនភៀសខ្លួនពិភពលោក នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧១ លោក អាបេ និយាយថា ប្រទេស ជប៉ុន នឹងផ្ដល់ជំនួយមនុស្សធម៌ ២.៨ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ជនភៀសខ្លួន និងបណ្ដាប្រទេសដែលទទួលយកជនភៀសខ្លួន សម្រាប់ឆ្នាំ ២០១៦ ។

លោក ហ្ស៊ីនសូ អាបេ បញ្ជាក់ថា ប្រទេស ជប៉ុន ផ្ដល់ជំនួយតាមរយៈដំណើរការជ្រោមជ្រែងដល់ជំនួយមនុស្សធម៌ និងជំនួយផ្នែកអភិវឌ្ឍ ដែលជួយទាំងជនភៀសខ្លួន និងប្រទេសទទួលយកជនភៀសខ្លួន ។

ប្រែសម្រួល៖ kqube
ប្រភព៖ japantoday

  • ជប៉ុន​ នាំមុខ​គេ​ ក្នុង​ការ​ផ្ដល់​ជំនួយ​សម្រាប់​ជន​ភៀសខ្លួន​លើ​ពិភពលោក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: