ក្រោយ​ទិញ​យន្ត​ហោះ​ពី Aribus និង Boeing ២០០​​គ្រឿង ឥឡូវ​​អ៉ី​រ៉ង់​​ទិញ យន្ត​ហោះ​​ក្រុម​ហ៊ុន​ជប៉ុន​​​២៥​គ្រឿង​​ទៀត

ក្រោយ​ទិញ​យន្ត​ហោះ​ពី Aribus និង Boeing ២០០​​គ្រឿង ឥឡូវ​​អ៉ី​រ៉ង់​​ទិញ យន្ត​ហោះ​​ក្រុម​ហ៊ុន​ជប៉ុន​​​២៥​គ្រឿង​​ទៀត
(តេហេរ៉ង់)៖ អ៉ីរ៉ង់កំពុងតែធ្វើការចរចា ជាមួយក្រុមហ៊ុន Mitshubishi របស់ប្រទេសជប៉ុន ដើម្បីទិញយន្តហោះ ដឹកអ្នកដំណើរបន្ថែមទៀត បន្ទាប់ពីបានទិញយន្តហោះពី Airbus និង Boeing ចំនួន២០០គ្រឿង ដែលមានតម្លៃសរុប៥០ពាន់លានដុល្លារ ក្នុងគោលបំណងរៀបចំកែលម្អយន្តហោះ ដឹកអ្នកដំណើរចាស់ៗ របស់ខ្លួន។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។

អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រទេសអ៉ីរ៉ង់ បាននិយាយថា «យន្តហោះមួយចំនួន នឹងត្រូវបានដឹកជញ្ជូនមកកាន់ប្រទេសអ៉ីរ៉ង់នៅពេលអនាគត ពីក្រុមហ៊ុន Mitshubishi របស់ប្រទេសជប៉ុន» ដោយក្រុមហ៊ុនអាកាសចរណ៍ Aseman Airlines របស់ប្រទេសអ៉ីរ៉ង់ គ្រោងនឹងទិញយន្តហោះដឹកអ្នកដំណើរ ពីក្រុមហ៊ុន Mitshubishi ដើម្បីយកមកបម្រើ ជើងហោះហើរ នៅក្នុងស្រុក។

ដោយឡែក ប្រទេសអ៉ីរ៉ង់ក៏កំពុងតែធ្វើការចរចាជាមួយ ក្រុមហ៊ុន Bombardier របស់ប្រទេសកាណាដា និងក្រុមហ៊ុន Embraer របស់ប្រេស៊ីល ដើម្បីទិញយន្តហោះដឹកអ្នកដំណើរ បន្ថែមលើសពីនេះ ទៀតផងដែរ៕

ប្រភព៖ khmertalking

  • ក្រោយ​ទិញ​យន្ត​ហោះ​ពី Aribus និង Boeing ២០០​​គ្រឿង ឥឡូវ​​អ៉ី​រ៉ង់​​ទិញ យន្ត​ហោះ​​ក្រុម​ហ៊ុន​ជប៉ុន​​​២៥​គ្រឿង​​ទៀត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: